ខេត្តបាត់ដំបង ÷ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង កំពុងបន្តគម្រោងប្រារព្ឋពិធីបុណ្យទន្លេនៅមាត់ទន្លេជិតផ្សាររក្រោម មុខសាលាខេត្តបាត់ដំបង តាមការគ្រោងទុក ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមីនា ខាងមុខនេះ ខណៈដែលកម្មវិធីអង្គរសង្រ្កាន្តត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសលុបចោលកាលពីថ្ងៃសុក្រ នេះ បន្ទាប់ពីរកឃើញថា មានបុរសខ្មែរម្នាក់នៅខេត្តសៀមរាប បានឆ្លងខូវីដ-១៩។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានការណែនាំពីរាជរដ្ឋាភិបាលនៅឡើយទេ។លោករំពឹងថា នឹងមានអ្នកចូលរួមកំសាន្តក្នុងឆ្នាំនេះ មិនតិចជាង ១លាននាក់នោះទេ បើសិនគ្មានការរផ្លាស់ប្តូរ ៕






