រតនៈគិរី ៖ បុរសចំនួន០៣នាក់ ទទួលរងរបួសធ្ងន់នឹងស្រាលក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយ ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ12:30នាទី ថ្ងៃទី17 ខែកក្កដា ឆ្នាំ2018 ត្រង់ចំណុចមុខ ទីស្នាក់ ការបក្ស ខ្មែររួបរួមជាតិ ស្ថិតក្នុងភូមិ4 សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី លើដងផ្លូវជាតិលេខ78 ក្នុងទិសដៅ ពីលិចទៅកើត។
ជនរងគ្រោះដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តមានឈ្មោះ ៖
ទី១ ឈ្មោះ.សន ភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែមុខរបរ បើកបរ (របួសធ្ងន់) ។
ទី២ ឈ្មោះ អ៊ុក វល្ល័ក្ខ ភេទប្រុសអាយុ25ឆ្នាំជនជាតិខ្មែរ(របួសស្រាល)។
ទី៣ ឈ្មោះ ផល សឿន ភេទប្រុសអាយុ28ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល)។
អ្នកទាំង៣រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពុងចាម។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុបាន អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក កូរ៉េ ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A 6324 បើកបរពីលិចទៅកើត លុះដល់ កន្លែងកើតហេតុ ស្រាប់តែគេ ឃើញរថយន្តនេះបានរ៉េចង្កូតទៅខាងឆ្វេងដៃ រួចក្រឡាប់ធ្លាក់ពីលើថ្នល់តែម្ដង ហើយពួកគាត់ ក៏រត់ទៅមើលឃើញបុរស ០៣នាក់ បានខ្ទាតចេញពីរថយន្តមកក្រៅ សន្លប់ម្នាក់ ប្រជាពលរដ្ឋបានតេ ហៅកម្លាំងប៉ុស្តិ៍រដ្ឋាលសង្កាត់ការចាញ មកជួយ អន្តរាគមន៍ផងដែរ។
លោកសួន សាវុធ នាយប៉ុស្តិ៍សង្កាត់ការចាញ ក៏បាននាំកម្លាំងមកជួយរិតជនរងគ្រោះ ទើបដឹងខ្លួនវិញ ពេលនោះលោក មឿង រិទ្ធ ប្រធានការិយាល័យចរាចរណ៍ខេត្ត ក៏បានមកដល់កន្លែងកើតហេតុ រួចបានដឹកជនរងគ្រោះទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ។
បច្ចុប្បន្ន រថយន្តត្រូវបានកម្លាំង នគរបាលចរាចរណ៍ យកទៅរក្សាទុកនៅស្នងការ រងចាំម្ចាស់មកយកទៅវិញផងដែរ៕
កេត សុធី











