ប៉ោយប៉ែត ៖ បុរសពោះម៉ាយម្នាក់ខឹងនឹងក្រុមគ្រួសាមិនសូវស្រលាញ់ គិតខ្លីសម្រេចចិត្តផឹទឹកលាងបង្គន់សម្លាប់ខ្លួន កាលពីវេលាម៉ោងប្រហែល ២ឆ្លងចូល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត។សមត្ថកិច្ចស្រុកម៉ាឡៃបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ សួ ដន អាយុ៣៨ឆ្នាំ រស់នៅភូមិភូមិថ្មី ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអធិការស្រុកម៉ាឡៃ បេន សំអាត បានបញ្ជាក់ថា មុនកើតហេតុបុរសពោះម៉ាយនេះ តែងតែលើកមកនិយាយជាមួយឱពុក ម្ដាយរបស់ខ្លួនថា មិនសូវស្រលាញ់ខ្លួន លុះនៅម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី៨ ខែសីហា ២០១៨ ក៏បានដើរចូលបន្ទប់ទឹក យកទឹកលាងបង្គន់មកក្នុងផ្ទះ ផឹកស្របពេលដែលឱពុកម្ដាយ រវល់ចាត់ចែងកូនទៅរៀន។
ប្រភពបន្តថា ជនរងគ្រោះក្រោយពីក្រុមគ្រួសារឃើញ ក៍ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសល ការជួយសង្រោះមិនបានទាន់ពេល ព្រោះសភាពជម្ងឺធ្ងន់ធ្ងរ។ លុះដល់ម៉ោង២ ឆ្លងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏បានស្លាប់ទៅ។ ក្រោយមកសពក៏ត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណីនៅស្រុកភូមិកើតហេតុ។ វណ្ណា