ករណីរាលកៃកាំភ្លើងខ្យល់ «អាវុធកែច្នៃ»នេះបានកើតឡើងកាលពីល្ងាចម្សិលម៉ិញ នៅចំណុចស្រះចិញ្ចឹមត្រី របស់ឈ្មោះ ពយ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អាជ្ញាធរប៉ូលិសបានឱ្យដឹងថា ជនសង្យ័យមានឈ្មោះ ហម ចាន់ថូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រីឯជនរងគ្រោះមានឈ្មោះ វណ្ណ វាសនា អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅស្រះត្រីឈ្មោះ ពយ។
ពេលកំពុងផឹកស៊ី ជនសង្ស័យបានទាញកាំភ្លើងខ្យល់ «អាវុធកែច្នៃ» បំរុងបាញ់សត្វមកក្លែមបន្ត ពេលទាញកាំភ្លើង ដៃសូកក្នុងកៃកាណុងបែរទៅជនរងគ្រោះ ស្រាប់តែរាលកៃចំក្បាលខាងឆ្វេងជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ដោយអាការៈជនរងគ្រោះធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានឱ្យត្រលប់មកវិញ លុះមកដល់ខេត្តកំពង់ឆ្នាំង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបូជាភ្លាមៗពេលមកដល់គេហដ្ឋាន នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃដដែល៕






