កំពង់ស្ពឺ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅចិញ្ចើមផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យរកការពិត ទើបដឹងថាជនរងគ្រោះស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុកកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍និយាយថា សពមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះទំនងជាអ្នកក្រៅតំបន់ នៅលើខ្លួនសព មានស្មាមចាក់សាក់ជាច្រើនកន្លែង សមត្ថកិច្ចក៏អំពាវនាវផងដែរប្រសិនបើមានអ្នកណាបាត់សមាជិតគ្រួសារ សូមទាក់ទង មកសមត្ថកិចនគរបាលខេត្តកំពង់ស្ពឺ ព្រោះសពនឹងត្រូវយកទៅបូជានៅវត្តសំបួរក្រុងច្បារមន។
បើតាមប្រភពពីអ្នករស់នៅជិតកន្លែងកើតហេតុបានរៀបរាប់ថា កាលពីអំឡុងមួយអាទិត្យមុនគេបានឃើញមនុស្សមួយក្រុម ដឹកជនរងគ្រោះតាមរថយន្ត (មិនស្គាល់ម៉ាក) មកទម្លាក់ចោលនៅទីនេះហើយក៏ចេញបាត់ទៅ ចាប់តាំងពីពេលនោះមក ជនរងគ្រោះក៏ចេះតែដើរនៅតំបន់ខាងលើរើសរបស់របរដែលគេចោលយកមកហូប ហើយដោះសម្លៀកបំពាក់ចោលទៀត ផង តែជនរងគ្រោះមិនដែលបង្កការលំបាកដល់អ្នករស់នៅទីនោះឬធ្វើអោយគេខ្លាចឡើយ។
ប្រភពបន្តថា ដោយឃើញជនរងគ្រោះដោះសម្លៀកបំពាក់ចោកអ្នកនៅក្បែរនោះគ៏ចាប់ស្លៀកពាក់អោយ តែចុងក្រោយ គាត់នៅតែដោះចោលដដែល ដោយឃើញសភាពដូច្នោះទើបម្នាក់ៗយល់ថាគាត់គឺជាមនុស្សវិកលចរិតឬបែកថ្នាំ ទើបត្រូវយកមកប្លុងចោលបែបនេះ។
មុុនពេលកើតហេតុវេលាទៀបភ្លឺ គេបានលឹសំឡេងបុកយ៉ាងខ្លាំងតែមិននឹកស្មានថារថយន្តបុកជនរងគ្រោះនោះទេ រហូត ដល់ភ្លឺស្រាងៗក៏ចេញទៅរកមើលឃើញជនរងគ្រោះមានស្មាមបុកបែកក្បាលស្លាប់បាត់ទៅហើយ។ ពេលនោះដែរ ដោយសពមានសភាពអាក្រាតកាយ ទើបបុរសម្នាក់កាច់ស្លឹកឈើគ្របពីលើតែម្តងទៅ គ្មានអ្នកណាដឹងថារថយន្តប្រភេទអី និងមានស្លាកលេខប៉ុន្មានឡើយដែលបុកជនរងគ្រោះ រហូតដល់ព្រឹកថ្ងៃដដែលទើបរាយការណ៍អោយសមត្ថកិច្ច ចុះទៅពិនិត្យសពនិងធ្វើកំណត់ហេតុ ហើយហៅរថយន្តរបស់មន្ទីរពេទ្យខេត្តដឹកយកទៅបូជានៅវត្តសំបួរ នាក្រុងច្បារមន តែម្តង។
សមត្ថកិច្ចក៏អំពាវនាវដល់អ្នកដែលបានបាត់សមាជិកដែលមានស្មានសាក់ពេញខ្លួន និងសតិមិនប្រក្រតី សូមទាក់ទងមក សមត្ថកិច្ចនគរបាលខេត្តដើម្បីទទួលយកធាតុទៅធ្វើបុណផងចុះ ព្រោះសពសមត្ថកិចសម្រេចថាបូជានៅព្រឹកនេះហើយ។
ប្រជាពលរដ្ឋដែលបានដឹងតាំងពីជនរងគ្រោះត្រូវគេយកមកផ្លុងចោលបានលើកឡើងថាជនរងគ្រោះកាលពីដើមអាចជាមនុស្សដែលធ្វើបាបក្រុមគ្រួសារដោយការញៀនថ្នាំក៏ថាបាន ទើបអស់ជម្រើសត្រូវយកមកផ្លុងចោលបែបនេះ តែអ្នកខ្លះទៀត ក៏លើកឡើងផងដែរថាបើទោះជាយ៉ាងណាក៏មិនត្រូវយកគ្នាមកផ្លុងចោលទាំងគ្មានស្មារតីបែបនេះដែរ គួរណាស់តែយកទៅ ដាក់មណ្ឌលបន្សាបគ្រឿងញៀនណាមួយក៏បាន តែនេះទំនងជាចង់បោះបង់ចោលអោយស្លាប់តាមយថាកម្មហើយមើល ទៅ ទើបគេធ្វើដូច្នេះពេលនេះបំណង់របស់អ្នកដែលយកមកផ្លុងចោលបានសម្រេចហើយ។
យ៉ាងណាសពត្រូវសមត្ថកិច្ចសម្រេចបូជាហើយ សូមទៅយកធាតុធ្វើបុណ្យអោយគ្នាផងកុំអោយកកើតមកជាតិក្រោយ ស្លាប់ដូចជាតិនេះទៀត។
បើទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់មហាជនប៉ុណ្ណោះ រឿងរ៉ាវជិវិតពិតរបស់ជនរងគ្រោះយ៉ាងណានោះ មានតែក្រយមគ្រួសាររបស់គាត់គេដែលដឹង៕ អ៊ុ ណូន








