បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកនៃប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា និងការដោះលែងអ្នកទោសនយោបាយទាំងអស់។ យោង តាមសមាគមជំនួយសម្រាប់ អ្នកទោសនយោបាយ ដែលបាននិង កំពុងតាមដានអំពើហិង្សានេះ បានឲ្យដឹងថា មនុស្សប្រមាណ ២.២១៥ នាក់ត្រូវ បានសម្លាប់ ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។ កាលពីចុងខែមុនរបប យោធា បានប្រហារជីវិតសកម្មជននយោបាយ បួននាក់ក្នុងការប្រើទោស ប្រហារ ជីវិតលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជាង៣០ឆ្នាំ។
បេសកជនរបស់អង្គការសហប្រជាជាតិ លោកស្រីណូលីន ហេហ្សឺ បានជួបមេដឹកនាំរដ្ឋប្រហារ មីន អួង ឡាំង កាលពីថ្ងៃពុធ ដោយបានលើកឡើងថា លោកស្រីបានជំរុញដោយផ្ទាល់អោយផ្អាកការប្រហារជីវិតនាពេលអនាគតទាំងអស់។ លោកស្រីក៏បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា និងការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី និងលោកសៀន ថឺណែលដែលជាសេដ្ឋវិទូអូស្ត្រាលីផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






