ព្រះរាជអាជ្ញាបាននិយាយថា អ្នកវាយប្រហារដែលស្ថិតនៅក្នុងបញ្ជីតាមដានភេរវកម្ម បានស្រែកថា អាល់ឡោះ អាក់បា (Allah Akbar) ក្នុងអំឡុងពេលវាយប្រហារ។ មន្ត្រី និងសហការីរបស់គាត់ត្រូវបានចាក់សម្លាប់នៅក្នុងរថយន្តរបស់ពួកគេនៅជិតស្ថានីយ៍រថភ្លើងរបស់ទីក្រុង មុនពេលអ្នកវាយប្រហាររបស់ពួកគេបានបាញ់ប៉ូលីសម្នាក់ទៀត។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក អេឡេចសេនដឺ ឌីក្រូ (Alexander De Croo) បានសរសេរថា មន្រ្តីប៉ូលីសរបស់យើងប្រថុយជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង គាត់បានចូលរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។
បកប្រែដោយ រម៉ាម វ៉ុង






