រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកYoav Gallant បានប្តេជ្ញាថានឹង “ធ្វើការតស៊ូប្រយុទ្ធជាមួយសត្រូវ” បន្ទាប់ពីគ្រាប់រ៉ុក្កែតពីប្រទេសលីបង់បានសម្លាប់យុវជន ១២ នាក់នៅតំបន់ Golan Heights ដែលត្រូវបានបញ្ចូលដោយអ៊ីស្រាអែល ហើយជាថ្មីម្តងទៀតបានបង្កើនការភ័យខ្លាចថាសង្រ្គាមនៅហ្គាហ្សានឹងរីករាលដាល។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការ បាញ់រ៉ុក្កែតនេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់ “អនុវត្តការអត់ធ្មត់ជាអតិបរមា”។
អ៊ីរ៉ង់បានព្រមានអ៊ីស្រាអែលថា “ដំណើរផ្សងព្រេង” យោធាថ្មីនៅក្នុងប្រទេសលីបង់អាចនាំឱ្យមាន “ផលវិបាកដែលមិនបានមើលឃើញទុកជាមុន។
កងទ័ពអ៊ីស្រាអែលបានហៅវាថាជា “ការវាយប្រហារដ៏សាហាវបំផុតលើជនស៊ីវិលអ៊ីស្រាអែល” ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែលបានចាប់ផ្តើមសង្រ្គាមនៅហ្គាហ្សា និងបានបង្កឱ្យមានការផ្លាស់ប្តូរការបាញ់ ប្រហារជាប្រចាំនៅទូទាំងព្រំដែនលីបង់៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






