ខេត្តកំពង់ចាម៖ពលករពលការិនីចំនួន២.៣៧៦នាក់ កំពុងតែរស់នៅដាច់ដោយ ឡែកពីសមា ជិកក្រុមគ្រួសារ ដើម្បីតាមដានពីជំងឺcovid -19 ហើយមកដល់ពេលនេះសុខភាពរបស់ពួកគាត់ល្អជាធម្មតា ក្រោមការតាមដានពីភ្នាក់ងារសុខាភិបាល។
ដោយឡែកនៅព្រឹកថ្ងៃទី០២ មេសា ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តរួមនឹសហការី បានចុះចែកអំណោ យដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៦៦ គ្រួសារ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដោយពលករពលការិនី មកពីធ្វើការនៅបរទេសក៏ទទួលបានអំណោយផងដែរ។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានឲ្យដឹងថា: ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមឯកឧត្តម អភិបាលខេត្ត បានបន្តសកម្មភាពមនុស្សធម៌ចុះចែកអំណោយក្នុងសង្កាត់ទាំង៤ក្នុងនោះរួមមាន សង្កាត់សំបូរមាស សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ដោយបានផ្ដល់អង្កររួមនឹងរបស់មួយចំនួនទៀតដើម្បីបែងចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋថែមទៀត។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានបន្តថា សម្រាប់អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតរួមនឹងពលករពលការិនីមកធ្វើការពីបរទេសដែលកំពុងស្នាក់នៅដាច់ដោយឡែកពីសមាជិកក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។
ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ត្រី១២កំប៉ុង ក្រមា១ នឹងសាប៊ូលាងដៃ១ដប អំណោយទាំងនេះជារបស់គណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ចាម។
ជាមួយនោះឯកឧត្តមអភិបាល ខេត្តបានក្រើនរំលឹកដល់ប្រជា ពលរដ្ឋគ្រប់រូបត្រូវតែចេះអនា
ម័យឲ្យបានខ្ជាប់ខ្ជួនត្រូវលាង ដៃនិងសាប៊ូឬជែលហើយក្រមាដែលចែកជូនម្នាក់មួយនេះអាចប្រើបានជំនួសម៉ាស ធ្វើយ៉ាងណា”ហូបស្អាត ផឹកស្អាតរស់នៅស្អាត” ដើម្បីជៀសវាងកុំអោយឆ្លងជំងឺ covid-19 នៅក្នុងសហគមន៍។
ប្រជាពលរដ្ឋក្រីក្រ និងពលករ ពលការិនី វិលមកពីបរទេសទទួលអំណោយពីអាជ្ញាធរខេត្តខេត្តកំពង់ចាម៖ពលករពលការិនីចំនួន២.៣៧៦នាក់ កំពុងតែរស់នៅដាច់ដោយ ឡែកពីសមា ជិកក្រុមគ្រួសារ ដើម្បីតាមដានពីជំងឺcovid -19 ហើយមកដល់ពេលនេះសុខភាពរបស់ពួកគាត់ល្អជាធម្មតា ក្រោមការតាមដានពីភ្នាក់ងារសុខាភិបាល។ដោយឡែកនៅព្រឹកថ្ងៃទី០២ មេសា ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តរួមនឹសហការី បានចុះចែកអំណោ យដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៦៦ គ្រួសារ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដោយពលករពលការិនី មកពីធ្វើការនៅបរទេសក៏ទទួលបានអំណោយផងដែរ។លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានឲ្យដឹងថា: ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមឯកឧត្តម អភិបាលខេត្ត បានបន្តសកម្មភាពមនុស្សធម៌ចុះចែកអំណោយក្នុងសង្កាត់ទាំង៤ក្នុងនោះរួមមាន សង្កាត់សំបូរមាស សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ដោយបានផ្ដល់អង្កររួមនឹងរបស់មួយចំនួនទៀតដើម្បីបែងចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋថែមទៀត។លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានបន្តថា សម្រាប់អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតរួមនឹងពលករពលការិនីមកធ្វើការពីបរទេសដែលកំពុងស្នាក់នៅដាច់ដោយឡែកពីសមាជិកក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ត្រី១២កំប៉ុង ក្រមា១ នឹងសាប៊ូលាងដៃ១ដប អំណោយទាំងនេះជារបស់គណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ចាម។ជាមួយនោះឯកឧត្តមអភិបាល ខេត្តបានក្រើនរំលឹកដល់ប្រជា ពលរដ្ឋគ្រប់រូបត្រូវតែចេះអនា ម័យឲ្យបានខ្ជាប់ខ្ជួនត្រូវលាង ដៃនិងសាប៊ូឬជែលហើយក្រមាដែលចែកជូនម្នាក់មួយនេះអាចប្រើបានជំនួសម៉ាស ធ្វើយ៉ាងណា"ហូបស្អាត ផឹកស្អាតរស់នៅស្អាត" ដើម្បីជៀសវាងកុំអោយឆ្លងជំងឺ covid-19 នៅក្នុងសហគមន៍។
Posted by SEATV News 24 Hours on Thursday, 2 April 2020





