ខេត្ដបាត់ដំបង ៖ បន្ទាប់ពីគេប្រទះឃើញសត្វគោមួយក្បាល បានស្លាប់ដោយសត្វខ្លាសាហាវខាំនៅក្នុងឃុំ កំពង់ល្ពៅ ស្រុក សំឡូត ខេត្ត បាត់ដំបងរួចមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ធ្វើអោយប្រជាពលរដ្ឋរស់នៅតំបន់នោះ កំពុងបារម្ភខ្លាំងពីសុវត្ថិភាព។
តាមសំដីម្ចាស់គោឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ និងប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា នៅយប់ម៉ោង២ ទាបភ្លឺ ថ្ងៃកើតហេតុខាងលើ មានសត្វខ្លាធំមួយក្បាល គេបានប្រទះឃើញចេញពីក្នុងព្រៃរត់ ចូលមកក្នុងភូមិ ហើយធ្វើសកម្មភាពខាំកាច់ករសម្លាប់សត្វគោ១ក្បាល ស្លាប់ភ្លាមៗតែម្ដង។
ដោយហេតុខាងលើនេះហើយ ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសពួកក្មេងៗ ព្រោះពេលនេះពួកគាត់យល់ថា វាកើតរឿងហេតុចំលើសត្វ តែបើថ្ងៃក្រោយនឹងអាចកើតលើមនុស្សក៏ថាបាន។ ដូចនេះយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះអីហេតុការណ៍នេះ តែងកើតឡើងជាច្រើនដងរួចមកហើយដែរ៕






