ខេត្តកំពង់ស្ពឺ៖ គ ណៈកម្មការចំរុះសុខាភិបាលចុះត្រួតពិនិត្យ ណែ នាំ ដល់ម្ចាស់ឱសថស្ថាន ឱសថ ស្ថាន រង គ្លីនិក សំ រាកព្យាបាលជំងឺ នៅ ក្នុងភូមិសាស្រ្ដខេត្ដ ដឹក នាំ ស ម្របសម្រួល ដោយ លោក ខៃ សម្ជស្ស ព្រះ រាជអាជ្ញា រង អយ្យការ អមសាលាដំបូងខេត្ដ កំពង់ ស្ពឺ បានចុះស្រាវជ្រាវ និងពិនិត្យតាមទីតាំងអាជីវកម្មលក់ថ្នាំ ឱសថ ស្ថាន ឱសថ ស្ថាន រង គ្លីនិក សំរាកព្យាបាលជំងឺ រកឧបករ ណ៍ ធ្វើ តេស្ដ ឈាម ឆាប់ រហ័ស រក មេរោគ កូរូណា វីរុស កូវីត ១៩ ដែលឈ្មួញទុច្ចរឹតបាននាំចូលមកក្នុ ងព្រះរាជាណាចក្រកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតគ្មានបញ្ជីការ និងគ្មានការពិនិត្យទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក WHO និងក្រ សួងសុខាភិបាលកម្ពុជា ។
ឧបករណ៍ តេស្ដ ឈាម ឆាប់ រហ័ស ដែលជាផលិតផលក្លែង ក្លាយ ដែលក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាស ធ្វើការបោកប្រាស់ ក្នុងដំណាក់កាលនៃការជ្រួលច្រ បល់ ស្ថានភាព កើតជំងឺ Covid ១៩ កំពុងតែរាត ល្បាតនៅទូទាំងពិភពលោក លើសពីនោះ ក្រុម ឈ្មួញរកស៊ីបានឆ្លៀតតម្លើងថ្លៃលើមុខទំនិញ ដូច ជា ម៉ាស់ ទឹកអាកុល មិនតែប៉ុណ្ណោះ មានការលក់ ចរាចរណ៍ ម៉ាស់ ក្លែង ក្លាយ គ្មាន គុណភាព ទឹកអា កុ ល ក្លែង ក្លាយ ជាដើម ។
ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល បានប្រកាស និងចេញសេចក្ដីប្រកាសអំពីវិធានការផ្លូវច្បាប់ក្នុង ករណី រកឃើញ ឧបករណ៍ តេស្ដ ឈាម ឆាប់ រហ័ ស លើមេរោគ covid 19 និងការលក់ម៉ាស់ក្លែ ងក្លាយ ទឹកអាកុល ក្លែង ក្លាយ និងការតម្លើងថ្លៃខុ សពីតម្លៃទីផ្សា រាជរដ្ឋាភិបាល បញ្ជាអោយសមត្ថ កិច្ច អនុវត្ត ន៍ ផ្លូវច្បាប់ ធ្វើការ ដកហូតយកនិងកសា ងសំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ដកហូតអាជ្ញាប័ណ្ណមិនអនុញ្ញាតឱ្យប្រកបមុខរបរអាជីវកម្មនេះអស់ មួយជីវិត ដើម្បីកុំឲ្យជនឱកាសនិយម បង្កភាពចលាចលក្នុងពេលប្រ ជាជនកំពុងរងគ្រោះដោយវិបត្ដិសាកល ៕






