គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសមាជិកអមដំណើរ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងរយះពេក៥ថ្ងៃដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។
បើតាមកម្មវិធីដែលបានព្រាងទុក ឯកឧត្តម ឃួង ស្រេង និងប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងនោះ ៖ គណៈប្រតិភូ នឹងអញ្ជើញចេញ ដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ ។
គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីគណៈកម្មាធិ ការគណបក្សរដ្ឋធានីហាណូយ ។
ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក“កម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ”ហើយនៅថ្ងៃ០៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕
ដោយះសំអាតនិងពិសិដ្ឋ







