
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែឧសភាថា ទីភ្នាក់ងារត្រួតពិនិត្យព្រំដែននៅទូទាំងប្រទេសចិនបានដោះស្រាយការធ្វើដំណើរចូល និងចេញជិត ៨,៤៧លានដង ក្នុងអំឡុងថ្ងៃឈប់សម្រាកខែឧសភា រយៈពេល៥ថ្ងៃ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើង៣៥.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋបាលបាននិយាយ ថាចំនួនប្រចាំថ្ងៃនៃការធ្វើដំណើរចូលនិងចេញបានកើនឡើងដល់កំពូលនៅថ្ងៃទី ០៣ ខែឧសភា ជាមួយនឹងការធ្វើដំណើរជាង១.៨ លានត្រូវបានកត់ត្រា។ ក្នុងចំណោមការធ្វើដំណើរទាំងអស់ អ្នកធ្វើដំណើរដីគោកមានចំនួនប្រហែល ៤.៧៧លាននាក់។ អ្នកធ្វើដំណើរមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់បានធ្វើដំណើរចំនួន២.៩២លាននាក់ ខណៈដែលអ្នកធ្វើដំណើរមកពីបរទេសមានចំនួន៧៧៩.០០០០ដំណើរ។ រដ្ឋបាលបានកត់ សម្គាល់ឃើញថា តួលេខទាំងបីមានការកើនឡើងគួរឱ្យកត់ សម្គាល់ធៀបនឹងឆ្នាំមុន ដែលកើនឡើង៣៨ ភាគរយ២០.៨ ភាគរយ និង ៩៨.៧ភាគរយរៀងគ្នា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច
