បើតាមកាសែតបាងកកប៉ុស្តិ៍បានស្រង់សំដីក្រសួងអប់រំកាលពីថ្ងៃអង្គារថា អាជ្ញាធរមិនទាន់អាចបើកដំណើរការសាលារៀន សម្រាប់ឆមាសថ្មីពីថ្ងៃទី១៦ ខែឧសភារហូត ដល់ថ្ងៃទី១ ខែកក្កដាបានទេ គ្រាដែលកូវីដ១៩ នៅមិនទាន់អាចគ្រប់គ្រងបាន ១០០ភាគរយនៅឡើយ។ នេះជាកាតបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោកស្រី Narumon Pinyosinwat។
ក្រសួងអប់រំនឹងធ្វើការផ្លាស់ប្ដូរវិធីសាស្រ្ត ក្នុងការសិក្សារៀនសូត្រដើម្បីឲ្យសមស្របទៅតាមកម្រិតនៃការសិក្សាឆ្នាំ ២០២០។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Nataphol Teepsuwan បានបញ្ជាក់ថា ការសិក្សា នឹងត្រូវផ្លាស់ ប្ដូរទៅរៀនតាមអនឡាញជំនួសវិញ។
ប៉ុន្តែយ៉ាងណា ក៏ដោយរដ្ឋមន្ត្រីក្រសួងអប់រំក៏បានទទួលស្គាល់ថាការ សិក្សាតាមអនឡាញគឺមិនអាចជំនួសការសិក្សានៅក្នុងថ្នាក់បានទេប៉ុន្តែនេះគឺជាវិធីសាស្ត្រនៅក្នុងការសិក្សារៀន សូត្រឆ្លើយតប ទៅនឹងស្ថានភាពនៃវិបត្តិវីរុសកូវីដ ១៩៕





