ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប្រទះឃើញសាកសព ដេកផ្កាប់មុខអែបផ្លូវជាតិលេខ១ ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស។
ហេតុការណ៍ប្រទះឃើញសាកសពនេះ កើតឡើងកាលពីវេលាម៉ោង6ព្រឹក ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ស្ថិតនៅភូមិ សាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង6ព្រឹក រូបគាត់បានធ្វើដំណើរដងផ្លូវជាតិលេខ១ ក៍ប្រទះឃើញមនុស្សប្រុសដេកផ្កាប់មុខអែបផ្លូវ ក៍បានហៅប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ច។
សម្ថកិច្ចបានដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ថាមានជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខ អែបផ្លូវជាតិលេខ១ ពេលសម្ថកិច្ចចុះទៅដល់ទីតាំង ក៍ឃើញសាកសពមនុស្សម្នាក់ ភេទប្រុស អាយុប្រហែល40ឆ្នាំ ដែលមានពាក់អាវយឺតពណ៌ប្រផេះ ស្លៀកខោឆ្នូតខ្មៅលាយសរជើងខ្លី ដូចប្រជាពលរាយការណ៍។
សមត្ថកិច្ចចុះពិនិត្យសាកសព ក្រុមបច្ទេកទេសសកវិច្ច័យឃើញថា ជនរងគ្រោះត្រូវគេវាយបំបែកចាំក្បាល មានឈាម ពេញផ្ទៃមុខ។ ការដាក់ការសង្ស័យរបស់សម្ថកិច្ចជាបឋម គឺជនរងគ្រោះ ត្រូវបានជនសង្ស័យវាយសម្លាប់ រួចដាក់ថង់ផ្លាស់ស្ទិចខ្មៅ ដឹកមកបោះចោលនៅទីតាំងខាងកើតប៉ុសិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ប្រមាណ50ម៉ែត្រ។
ករណីឃាត់កម្មនេះសម្ថកិច្ចកំពុងដុតដៃដុតជើងសើុបអង្កេត ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បន្ទាប់ពីសមត្ថកិច្ចធ្វើសកវិច្ច័យសាកសពរួចមក ក៏ត្រូវបានក្រុមគ្រូពេទ្យ ដឹកសពយកទៅរក្សាទុក នៅវត្តពោជ្រែ ភូមិត្រពាំងថ្លុង សង្តាត់បាទី រងចាំក្រុមគ្រួសារមកទទួលសព៕ ព្រហ្មសាវ៉េត











