ភ្នំពេញ ៖ បុរសម្នាក់សង្ស័យដឹងខ្លួនឯងមិនស្រួលខ្លួន កំពុងបើកបររថយន្ត ឈប់អៀបគៀនខាងចិញ្ចើមផ្លូវ ហើយដេក បែជាដាច់ខ្យល់ស្លាប់បាត់ សង្ស័យខ្យល់គ ។
ហេតុការនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលេខ ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សាកសពត្រូវគេបានស្គាល់ថាឈ្មោះ ហាន គុណផានិត អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2766 ខាងលើ បើកបរដោយបុរសរងគ្រោះ បើកតាមផ្លូវ១៩៥៨ ពីលិចទៅកើត លុះដល់ ចំណុចខាងលើ បើកអៀបខាងចិញ្ចើមផ្លូវ បើកកញ្ចក់សងខាង បញ្ឆេះម៉ាសុីន ដេកទ្រោបឱបជាប់នឹងដៃចង្កូត តាំងពីវេលា ម៉ោង៨និង១៥នាទីព្រឹក មកម្លេះ រហូតដល់វេលាម៉ោង១០និង១០នាទីទៅហើយ នៅតែឃើញដេកក្នុងរថយន្តមិនព្រមបើក ចេញ ងឿងឆ្ងល់ពលរដ្ឋដើរទៅអើតមើលទើបដឹងថា ស្លាប់ទៅវិញទើបឆោឡោហើយរាយការណ៍ប្រាប់សមត្ថកិច្ច ។
ស្របពេលដែលពលរដ្ឋ និងសមត្ថកិច្ចកំពុងពិនិត្យសាកសព ភ្លាមៗក៏ភ្ញាក់ផ្អើលស្រាប់តែលេចមុខបុរសម្នាក់មកអះអាថា ជា រថយន្តខ្លួនបានឲ្យបុរសរងគ្រោះខាងលើ បើកយកទៅលាងសំអាតដើម្បីដឹកប្រពន្ធគាត់ទៅកម្មវិធីនៅផ្សារ អ៊ីអន ដោយបើក ចេញពីផ្ទះគាត់តាំងពីម៉ោង៧និង៣០នាទីម្លេះក្រោយពីចេញពីផ្ទះញាតើហើយន ម៉ោង៨និង៣០នាទីព្រឹក គាត់មិនឃើញ បើកមកវិញ ហើយក៍ទូរស័ព្ទរកមិនលើកទៀត ក៍បានបើករថយន្តស្វែងដើររកក្រែងមានបញ្ហាអ្វីហើយប្រទះឃើញរថយន្ត និងឃើញជនរងគ្រោះស្លាប់ទៅវិញ ។
ក្រោយប្រទះឃើញសមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្វជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ គ្រាន់តែសន្និដ្ឋានជំហានដំបូង ស្លាប់ដោយសារកាំងបេះដូង។ ម៉េង ធា








