
ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរស់ម្នាក់ដេកស្លាប់ខ្លួនប្រលាក់ដោយឈាមនៅក្រោបស្ពានអាកាសស្ទឹងមានជ័យ ជាប់មាត់ប្រឡាយសង្ស័យករណីឃាតកម្ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨នៅខាងក្រោមស្ពានអាកាស ស្ទឹងមានជ័យ ជាប់មាត់ប្រឡាយកក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ខមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គាត់បានឃើញមានមនុស្សដេក ដោយមានការសង្ស័យ ក៏បានទៅមើលស្រាប់តែឃើញមានឈាមប្រលាក់ជាប់ពេញខ្លួនហើយមិនមានដង្ហើមក៏គាត់បានរត់ទៅប្រាប់សមត្ថកិច្ចដែលនៅ ក្បែរៗនោះក៏មានកាចុះមកពិនិត្យទើដឹងថាស្លាប់បាត់ហើយ។
តាមប្រភពដដែលបន្តទៀតថា ជនរងគ្រោះ (ស្លាប់) មានឈ្មោះ ទេព វង្យ ភេទប្រុស អាយុប្រហែល២៨ឆ្នាំមុខរបរកម្មករ សំណង់ទើបតែមកធ្វើការស្នាក់នៅម្តុំព្រែកទាល់សង្កាត់ស្ទឹងមានជ័យ២ខណ្ខមានជ័យមានស្រុកកំណើតនៅ ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ករណីនេះ សង្ស័យជាករណីឃាតកម្មវាយសម្លាប់ដោយនៅក្បែរកន្លែងកើតហេតុនៅជាប់ជញ្ជាំងមានប្រលាក់ទៅដោយ ឈាមជាច្រើននិងនៅលើខ្លួនសាកសព។ សមត្ថកិច្ខបានអោយដឹងថាក្នុងករណីនេះដែរមិនទាន់ដឹងថាជារឿងអ្វីនោះទេកំពុងតែស្រាវជ្រាវ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបច្ចេកទេសកោសលវិច្ចយ័ (ចក្ខុ) កំពុងតែត្រួតពិនិត្យហើយសាកសព បានយកមកទុក នៅក្នុងវត្តស្ទឹងមានជ័យរងចាំស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ស៊ុន ហេង