ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (al-Qaeda) និង អាស៊ីល(ISIL) បានធ្វើសកម្មភាពនៅក្នុងផ្នែកខ្លះនៃប្រទេសម៉ាលី និង តំបន់សាហែល (Sahel) អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ដោយរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានបុគ្គលិកសម្រាប់ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសម៉ាលី លោក អូម៉ា ត្រាអូរី (Oumar Traore)និងមនុស្សបីនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់។សេចក្តីថ្លែងការណ៍បាននិយាយថា ការវាយឆ្មក់បានកើតឡើងនៅតំបន់ជនបទក្នុងតំបន់ គូលីកូរ៉ូ (Koulikoro) ភាគនិរតីនៃប្រទេសម៉ាលី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលដែលការវាយ ប្រហារបានកើតឡើង ឬអ្នកណាជាអ្នកទទួលខុសត្រូវចំពោះវានៅឡើយទេ ខណៈអ្នកបើកបរម្នាក់ដែលធ្វើដំណើរជាមួយគណៈប្រតិភូនៅតែបាត់ខ្លួន។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមប្រដាប់អាវុធ អាយស៊ីល បានដណ្តើមយកទឹកដីជាច្រើននៅទូទាំងតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅ៕
ប្រែសម្រួលដោយ ប៊ុន សុភាព