លោកជំទាវ Sahiba Ali Gizi Gafarova ប្រធានរដ្ឋសភាអាសែបៃហ្សង់ បានវាយតម្លៃខ្ពស់ និងបានសង្កេតឃើញនូវសក្តានុពលនៃ កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន និងយុវជនរវាងប្រទេសកម្ពុជា និង អាស៊ែបៃហ្សង់។
ការបញ្ជាក់របស់លោកជំទាវ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការ ងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកជំទាវ Sahiba Ali Gizi Gafarova ប្រធានរដ្ឋសភាអាសែបៃហ្សង់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋសភារបស់កម្ពុជា ដែល បានជួយអាស៊ែបៃហ្សង់ ក្លាយជាប្រទេសសង្កេតការណ៏អាយប៉ា។
លោកជំទាវ Sahiba បានបញ្ជាក់ជូនសម្តេចតេជោថា រយៈពេល៣ថ្ងៃ នៃការស្នាក់នៅប្រ ទេសកម្ពុជា លោកជំទាវបានសង្កេតឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិ ការ រវាងស្ថាប័ននីតិបញ្ញត្តិជាពិសេសរវាងយុវជន និងយុវជន។
ជាមួយ គ្នានេះ ដែរ លោកជំទាវ បានជំរាបជូនសម្តេចតេជោ នូវបំណងជំរុញទំនាក់ទំនង ផ្នែក នីតិប្រតិបត្តិ ជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នា ដែលបានចុះរួច រាល់ហើយ និងស្វែងរកសក្តានុពលថ្មីៗបន្ថែមទៀត ជាមួយនឹងការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្តាញសភានៃបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ។
ជាការឆ្លើយតបសម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃរបស់លោកជំទាវ ចំពោះប្រទេសកម្ពុជា Gafarova និងបានសំដែងនូវការគាំទ្រចំពោះការ លើកឡើងរបស់លោកជំទាវ ចំពោះការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលចុះអនុស្សារណៈយោគយល់គ្នា និងបំណងស្វែងរកសក្តានុពលថ្មីៗបន្ថែមទៀត៕
រូបភាព កុក គី






