ប្រមុខសម្ព័ន្ធមិត្តយោធា លោកខាងលិចបាននិយាយថា ការផ្តល់យោបល់របស់លោក Donald Trump (ដូណាល់ ត្រាំ) ថាអាមេរិកនឹងមិនការពារសម្ព័ន្ធមិត្តណាតូ ដែលខកខានក្នុងការចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ គឺបាន”បំផ្លាញសន្តិសុខរបស់យើងទាំងអស់”។
លោក Jens Stoltenberg (ជេនស៍ ស្តូធេនប៊ើក) ក៏បានបន្ថែមទៀតថា វាក៏ធ្វើឱ្យទាហានអាមេរិក និងអឺរ៉ុប ប្រឈមនឹងហានិភ័យកាន់តែខ្លាំង។ គណបក្សសាធារណរដ្ឋ បាននិយាយថា គាត់បានប្រាប់សម្ព័ន្ធមិត្តថា គាត់នឹងលើកទឹកចិត្ត ដល់រុស្ស៊ីឱ្យវាយប្រហារសមាជិកណាតូ ដែលបរាជ័យក្នុងការបំពេញតាមគោលដៅរបស់សម្ព័ន្ធភាព ២% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។
ចំណែកសមាជិកណាតូបានប្តេជ្ញាថា នឹងការពារប្រទេសណាមួយ ក្នុងប្លុករបស់ពួកគេ ដែលរងការវាយប្រហារ។ ប្រធានាធិបតី ចូ បៃដិន បានហៅការអត្ថាធិប្បាយរបស់លោក ត្រាំ ថា “ពិតជាគួរឱ្យរន្ធត់ និងគ្រោះថ្នាក់ណាស់ ដោយលើកឡើងថា អ្នកកាន់តំណែងមុនរបស់គាត់ គឺមានបំណងផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន “បើកភ្លើងខៀវសម្រាប់សង្គ្រាម និងអំពើហឹង្សាបន្ថែមទៀត”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច