
លោកជេន ស្តូលថេន ប៊ើក (Jens Stoltenberg) មានប្រសាសន៍ថា សម្ព័ន្ធមិត្តបានឃើញសញ្ញា ដែលបង្ហាញថា ចិនកំពុងពិចារណាផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ដោយបានព្រមានក្រុងប៉េកាំងប្រឆាំងនឹងការចាត់វិធានការណាមួយ ដើម្បីផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ។
ការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីនឃីន (Antony Blinken) បានព្រមានប្រទេសចិនអំពីផលវិបាកប្រសិនបើ ខ្លួនផ្តល់ជំនួយជាសម្ភារៈដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកប្លីនខេន បានប្រាប់សារព័ត៌មានថា” ការព្រួយបារម្ភ.យើងមាននៅពេលនេះ គឺផ្អែកលើព័ត៌មាន ដែលយើងមានថា ពួកគេកំពុងពិចារណាផ្តល់ការគាំទ្រដ៍សាហាវ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកគេថា ដែលនឹងបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់យើង និងទំនាក់ទំនងរបស់យើង”។
លោកស្តូលថេនប៊ើក (Stoltenberg) បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា”យើងមិនបានឃើញការផ្គត់ផ្គង់ជំនួយដ៍សាហាវណាមួយពីប្រទេសចិនដល់ប្រទេសរុស្ស៊ីទេ ប៉ុន្តែយើងបានឃើញសញ្ញាថាពួកគេកំពុងពិចារណា ហើយប្រហែលជាកំពុងរៀបចំផែនការ។
“នោះហើយជាមូលហេតុ ដែលសហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត មានភាពច្បាស់លាស់ ដោយព្រមានប្រឆាំងនឹងរឿងនោះ។
ជាការពិតណាស់ចិនមិនគួរគាំទ្រសង្គ្រាមខុសច្បាប់របស់រុស្ស៊ីទេ»។
មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសចិននោះទេ
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់រុស្ស៊ី និងចិនបានស្ថិតក្រោមការយកចិត្តទុកដាក់កាលពីថ្ងៃពុធ ខណដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូលរបស់ចិនលោក វ៉ាង យី នៅទីក្រុងមូស្គូ ដោយសាទរពីសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការរបស់ប្រទេសទាំងពីរ។
ដោយកត់សម្គាល់ពីការកើនឡើងនៃភាពតានតឹងអន្តរជាតិ លោកពូទីនបាននិយាយថា “នៅក្នុងបរិបទនេះកិច្ចសហប្រតិបត្តិការរវាងសាធារណៈរដ្ឋប្រជាមា និតចិន និងសហព័ន្ធរុស្ស៊ីនៅលើឆាកពិភពលោកមានសារៈសំខាន់ជាពិសេសសម្រាប់ស្ថិរភាពស្ថានភាពអន្តរជាតិ “។
លោកខាងលិចក៏បានប្រុងប្រយ័ត្នចំពោះការឆ្លើយតបរបស់ចិនចំពោះសង្គ្រាមអ៊ុយក្រែន ដោយមន្ត្រីមួយចំនួនបានព្រមានថាជ័យជម្នះរបស់រុស្ស៊ីនឹងធ្វើឱ្យប៉ះពាល់ដល់សកម្ម ភាពរបស់ចិនចំពោះតៃវ៉ាន់ដោយ ចិនមិនបានថ្កោលទោសជម្លោះនៅអ៊ុយក្រែន ឬហៅវាថាជាការឈ្លានពាននោះទេ៕
ប្រែសម្រួលដោយ ប៊ុន សុភាព


