លោក ដូណាល់ ត្រាំ ដែលស្បថចូលកាន់តំណែងជាប្រធានាធិប តីសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានចុះហត្ថលេខាបញ្ជាផ្អាកការបិទវេទិកាបណ្ដាញសង្គម TikTok នៅអាមេរិកជាបណ្ដោះអាសន្ន រយៈពេល៧៥ ថ្ងៃ។
បញ្ជារបស់លោក ត្រាំ ណែនាំភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធឱ្យ «បន្តដំណោះស្រាយដែលការពារសន្តិសុខ ជាតិ» ខណៈបន្តឱ្យ TikTok ដំណើរការ។
តាមរយៈបទបញ្ជា លោក ត្រាំ ណែនាំដល់អគ្គមេធាវីរបស់សហរដ្ឋអាមេរិកកុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹង TikTok ក្នុងរយៈ ពេល ៧៥ ថ្ងៃ ពោលគឺមិនត្រូវអនុវត្តច្បាប់ស្ដីពី «ការការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយគូប្រជែងបរទេស» (PAFACA) ដែលចូល ជាធរមានកាលពីថ្ងៃទី ១៩ ខែ មករា។
លោក ត្រាំ បានលើកឡើងថាសហរដ្ឋអាមេរិកគួរតែកាន់កម្មសិទ្ធិ TikTok នៅអាមេរិក ៥០ ភាគរយ។
ក្រុមហ៊ុន TikTok មិនទាន់និយាយយ៉ាងណាទេ ជុំវិញបញ្ហានេះ ប៉ុន្តែកន្លងមក បានប្រកែកចំពោះការមិនលក់ប្រតិបត្តិការរបស់ខ្លួន។ លោក ត្រាំ បាននិយាយថា អធិបញ្ជា
TikTok ផ្តល់ឱ្យលោកនូវអំណាច «ដើម្បីលក់ ឬបិទវា» ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថាតើត្រូវបន្តជម្រើសមួយណានោះទេ៕






