
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោក និងភរិយាបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។
លោកប្រកាសសាធារណៈបែបនេះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ។
អ្នកស្រី Hope Hicks ដែលជាមនុស្សជំនិតម្នាក់របស់លោក មានលទ្ធផលតេស្តវិជ្ជមាន COVID-19 លោក ត្រាំ តាមរយៈបណ្ដាញសង្គមTwitter សរសេរថា៖« យប់នេះ ខ្ញុំ និងស្ត្រីទី១ បានតេស្តវិលទ្ធផលជ្ជមាន COVID-19 ។ យើងនឹងចាប់ផ្ដើមធ្វើចត្ដាឡីស័ក ហើយព្យាបាល។ យើងនឹងឆ្លងផុតរឿងនេះទាំងអស់គ្នា»។
អ្នកស្រី Hicks ត្រូវបានមើលឃើញថាបានធ្វើដំណើរជាមួយលោកត្រាំ លើយន្តហោះ Air Force One កាលពីថ្ងៃទី ២៩ ខែកញ្ញា ទៅកាន់ទីក្រុង Cleveland សម្រាប់កម្មវិធីជជែកដេញដោលលើកទី១ជាមួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន។
ទន្ទឹមនេះ អ្នកស្រីក៏នៅជាមួយលោកត្រាំ លើឧទ្ធម្ភាគចក្រ Marine One កាលពីថ្ងៃទី ៣០ ខែកញ្ញា ផងដែរ នៅពេលលោកត្រាំធ្វើដំណើរត្រលប់ទៅសេតវិ មានវិញ ក្រោយជួបអ្នកគាំទ្រនៅរដ្ឋ Minnesota ៕