
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់កូរ៉េខាងជើងថា មិនត្រឹមតែបញ្ជូនអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាហាន ដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់កាលពីយប់ថ្ងៃអាទិត្យថា “យើងឃើញការកើនឡើងនូវសម្ព័ន្ធភាពរវាងប្រទេសរុស្ស៊ី និងរបបនានាដូចជាប្រទេសកូរ៉េខាងជើង។
“នេះមិនមែនគ្រាន់តែជាការផ្ទេរអាវុធទេ ប៉ុន្តែជាការផ្ទេរមនុស្សពីកូរ៉េខាងជើងទៅកាន់កងកម្លាំងយោធាដែលកំពុងកាន់កាប់នៅរុស្សី”។
មេដឹកនាំអ៊ុយក្រែន ធ្លាប់បានអង្វរចំពោះសម្ព័ន្ធមិត្តរបស់អ៊ុយ ក្រែន ក្នុងការអនុញ្ញាតឱ្យខ្លួនប្រើមីសីុលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយោធាដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងកាត់បន្ថយសមត្ថភាពសម្រាប់សង្គ្រាម រហូតមកដល់ពេលនេះបានបរាជ័យ៕
