ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យផ្សេងៗក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយលោក Deng Hongbo ដែលជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសអាល្លឺម៉ង់។
ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលលោក Deng បង្ហាញអត្តសញ្ញាណរបស់ខ្លួន លោក Steinmeier បាននិយាយថា ប្រទេសអាល្លឺម៉ង់ផ្តល់សារៈ សំខាន់ខ្ពស់លើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ លោកបានសម្តែងនូវឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យផ្សេងៗ និងដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងតំបន់។
លោក Deng បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របតាមផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការធ្វើការជាមួយប្រទេសអាឡឺម៉ង់ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងយូរអង្វែង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






