លោក ដូណាល់ ត្រាំ បានថ្លែងដូចនេះនាព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងឱកាសដែលលោកធ្វើសេចក្ដីថ្លែងការណ៍ពីជំងឺរលាកផ្លូវដង្ហើម COVID-19 ពីសេតវិមាន។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មេរោគកូរ៉ូណាបានចម្លងមនុស្សលើសពី ១១៥,០០០ នាក់ និងបានផ្ដាច់ជីវិតមនុស្សអស់ ៤,២០០ នាក់ នៅទូទាំងពិភពលោក ។ក្នុងនោះចិនដីគោក និងប្រទេសអ៊ីតាលី មានតួលេខអ្នកឆ្លងនិងស្លាប់ច្រើនបំផុត៕





