សម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនអាចដោះស្រាយត្រឹមកម្រិតប្រទេសណាមួយបានទេ ប៉ុន្តេត្រូវទាមទាឲ្យមានកិច្ចសហប្រតិបត្តិការ ពីគ្រប់បណ្តាប្រទេស ក្នុងការប្រយុទ្ធជំងឺទើបអាចទទួលជោគជ័យបាន។ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យ អាស៊ាន រួមដៃគ្នា ប្រែក្លាយការប្រយុទ្ធជំងឺកូវីដ១៩ ទៅជាសមរភូមិរួម។
នេះជាការថ្លែងរបស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ តាមរយៈ វីដេអូ ខនហ្វើរ៉ែន (Video conference) នវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែមេសា នេះ។
ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ និងប្រមុខរដ្ឋនៃប្រទេសបូកបី ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ នឹងបន្តជួបប្រជុំគ្នានៅរសៀលនេះ។
នេះការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី។






