ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងនឹងម្ដាយ ក៏បានដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះខ្ទេចតែម្ដង ជាមួយគ្នានេះ ផ្ទះ១ខ្នងទៀតនៅក្បែគ្នាក៏ឆេះអស់១ជំហៀងផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ម្ចាស់ផ្ទះជាស្ត្រីមេម៉ាយ មានឈ្មោះ ហុក ហាត អាយុ ៦៤ឆ្នាំ មានកូន៤ នាក់ ។ ឯកូនប្រុស ដែលជាជនដៃដល់នោះមាន ឈ្មោះជៀម ចាន់នឿន អាយុ ៣៦ ឆ្នាំ ។
មុនពេលកើតហេតុ ម្ដាយមិនបាននៅផ្ទះទេ ប៉ុន្តែ កូនប្រុសឈ្មោះ ជៀម ចាន់នឿន បាននៅផ្ទះម្នាក់ឯង និងបានផឹកស្រាស្រវឹង គួបផ្សំខឹងនឹងនិងម្តាយ មិននៅផ្ទះផង ក៏បានយក ភ្លើងដុតផ្ទះបណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង។
ខណៈនោះដែរអណ្តាតភ្លើងបានឆាបឆេះទៅផ្ទះជិតគ្នាមួយខ្នងទៀត បណ្តាលឱយឆេះអស់មួយជំហៀង ។
រថយន្តពន្លត់អគី្គភ័យមិនអាចទៅជួយបានទេព្រោះផ្ទះនៅម្ខាងទន្លេ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ជួយពន្លត់ទើបផ្ទះមួយខ្នងទៀតឆេះត្រឹមតែមួយចំហៀងប៉ុណ្ណោះ៕
ផឹកស្រាស្រវឹងខឹងម្ដាយដុតផ្ទះខ្លួនឯងឆេះហ្មត់ និងរាលដាលដល់ផ្ទះគេអស់មួយជំហៀង បានប្រជាពលរដ្ឋជួយទាន់ខេត្តកំពង់ឆ្នាំង៖...
Posted by SEATV News 24 Hours on Friday, 13 March 2020





