ក្នុងហេតុការណ៍ផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុងស្ថានីយ៍មួយកន្លែងបង្កជាអណ្តាតភ្លើងផ្អើលអស់អ្នកជិតខាងនិងសមត្ថកិច្ច ដែលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២២ខែ មីនា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គីភ័យបានឲ្យដឹងថា៖ក្រោយពីកើតហេតុផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទះក្រោមដីក្នុងស្ថានីយ៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា លី ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបង្កចេញជាអណ្តាតភ្លើងភ្លាមនោះ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្ត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។