ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ថា នៅក្នុងសាលាបច្ចេកទេសដុងបូស្កូ ក្រុម១៨ភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ មាន ករណីផ្ទុះធុងហ្គាសនៅរោងជាងក្រឡឹងមួយកន្លែងក្នុងសាលានេះ បណ្តាលអោយមនុស្សម្នាក់ស្លាប់បែកសាកសពខ្ទេចខ្ទី និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោងជិត២រសៀលថ្ងៃ៧មិថុនា២០១៨នេះ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរប្រធានផ្នែកជាងក្រឡឹង មានទីលំនៅស្នាក់ នៅផ្ទះជួលក្រុម១០ ភូមិ៣ សង្កាត់១ក្រុងខេត្តព្រះសីហនុ។សមត្ថកិច្ចអោយដឹងបន្ថែមថា ចំណែកអ្នករបួសទាំង៧នាក់ មានម្នាក់របួសធ្ងន់ មានឈ្មោះដូចខាងក្រោម ៖
1- ឈ្មោះ អៀង សុធា ភេទប្រុស អាយុ 42ឆ្នាំ មុខរបរ ជំនាញរថយន្ត
2- ឈ្មោះ ជុំ វណ្ណជិន ភេទប្រុស អាយុ 29ឆ្នាំ មុខរបរ ជំនាញរថយន្ត (របួសធ្ងន់)
3- ឈ្មោះ នូច វណ្ណា ភេទប្រស អាយុ 30ឆ្នាំ មុខរបរ គ្រូផ្នែកមេកានិច
4- ឈ្មោះ សយ គឹមហ៊ូ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ផ្នែកមេកានិច
5- ឈ្មោះ ស្ងួន សារត្ន័ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ផ្នែកមេកានិច
6- ឈ្មោះ ម៉ួង វណ្ណះ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ផ្នែកមេកានិច
7- ឈ្មោះ មុី សុភា ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ផ្នែកមេកានិច។
ក្រៅពីមានអ្នករបួសនិងស្លាប់ ហេតុការណ៍នេះក៍បណ្តាលឲ្យខូចខាតសំភារៈក្នុងរោងជាង ជាច្រើនផងដែរ។ ករណីនេះ សមត្តកិច្ចជំនាញកំពុងសហការគ្នាពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យផ្ទុះធុងហ្គាស់ ៕ នោរា











