BBC ៖ ការផ្ទុះរោងចក្រនីកែលមួយនៅលើកោះ សូឡាវ៉េស៊ី (Sulawesi) របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់កម្មករយ៉ាងហោចណាស់ ១៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខ្លះរបួសធ្ងន់។
ជនរងគ្រោះ ៨ lនាក់ ជាជនជាតិឥណ្ឌូនេស៊ី និង ៥ នាក់ជាជនជាតិចិនហើយ រោងចក្រនេះត្រូវបានផ្តល់មូលនិធិដោយចិន។
ការស៊ើប អង្កេតដំបូងបានអោយដឹងថា កំឡុងពេលធ្វើការជួស ជុលលើចង្ក្រាន អង្គធាតុរាវ ដែលងាយឆេះបានឆាបឆេះ ហើយបណ្តាលឱ្យធុងអុកស៊ីហ្សែននៅក្បែរនោះផ្ទុះ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសផលិតនីកែលកំពូលរបស់ពិភពលោក ដែលប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី និងដែកអ៊ីណុក។
អ្នកនាំពាក្យរបស់សួនឧស្សាហកម្មឥណ្ឌូនេស៊ី ម៉ូរ៉ូវ៉ាលី (Morowali) (IMIP) បាននិយាយថា ការផ្ទុះដំបូងបានបណ្តាលឱ្យមានការផ្ទុះផ្សេងទៀត ចាប់តាំងពីមានធុងអុកស៊ីហ្សែនជាច្រើនផ្សេងទៀតនៅក្បែរនោះ។IMIP គឺជាសហគ្រាសផ្តោតលើនីកែល ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ដែលផលិតដែកអ៊ីណុក និងដែក ថែបកាបូន។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងរ៉ាប់រងថ្លៃព្យាបាលសម្រាប់ជនរងគ្រោះទាំងអស់៕
ប្រែសម្រួលដោយ: ជ ង៉ា






