ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មា ធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការទទួល បន្ទុក ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានស្ថានីយកំពង់ភ្នំ ខេត្តកណ្តាល។ការតែងតាំងប្រធានស្ថានីយថ្មី ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការ អនុវត្តការងារ ការផ្លាស់ប្តូរបទពិសោធន៍ការងារលើការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែមានប្រសិទ្ធ ភាព។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានកោតសរសើរដល់ការដឹកនាំរបស់អតីតប្រធានស្ថានីយ ដែលបានយកចិត្តទុកដាក់ និងអនុវត្តការងារទប់ស្កាត់ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានជំរុញឱ្យគ្រប់មន្ត្រី និងកងកម្លាំងប្រចាំការនៅស្ថានីយ ត្រូវយកចិត្តទុកដាក់បន្ថែម ពង្រឹងការងារត្រួតពិនិត្យយានយន្ដឱ្យបានហ្មត់ចត់ និងច្បាស់លាស់ ព្រមទាំងចេះសហការគ្នាក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា កន្លងមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយមួយចំនួនផងដែរ ៕