(ខេត្តកោះកុង,ទី ២៦ ខែមករាឆ្នាំ ២០២២)៖ផ្លូវចាក់ពេលបេតុងមួយខ្សែដែល មាន បណ្ដោយ 210ម៉ែត្រនិងទទឹង 6 ម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្រោមការ ដឹកនាំរបស់លោកមេឃុំព្រែកខ្សាច់និងក្រុមការងារថ្នាក់ឃុំជាច្រើនរូបទៀតបានសាងសង់បញ្ចប់ជាស្ថាពរនៅព្រឹកថ្ងៃទី 26ខែមករាឆ្នាំ 2022 នេះ។
លោករៀម រុំ មេឃុំព្រែកខ្សាច់បានរៀបរាប់ឲ្យអ្នកយកព័ត៌មាននៃស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ដឹងនៅព្រឹកថ្ងៃទី 26 ខែមករាឆ្នាំ 2022 នេះថា ផ្លូវបេតុងមួយខ្សែប្រវែង 210 ម៉ែត្រនិងទទឹង 6 ម៉ែត្រនេះត្រូវបានអាជ្ញាធរឃុំព្រែកខ្សាច់ក្នុងស្រុកគីរីសាគរខេត្ត កោះកុងបានសាងសង់បញ្ចប់ជាស្ថាពររួចរាល់ហើយសម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការក្នុងការធ្វើដំណើរក៏ដូចជាដឹក
កសិផលនានាដែលប្រជាពលរដ្ឋបានអាស្រ័យផលបានដើម្បីយកទៅលក់តាមទីផ្សារនានាក្នុងស្រុកខេត្តដែលពួកគាត់អាចធ្វើទៅបាន ដើម្បីឲ្យពលរដ្ឋមានភាពងាយស្រួលក្នុងការចេញចូលក៏ដូចជាក្នុងការអភិវឌ្ឍភូមិឃុំឲ្យមានសោភ័ណភាពល្អស្អាតនោះផងដែរ។
លោករៀមរុំមេឃុំព្រែកខ្សាច់បានបញ្ជាក់ឲ្យដឹងទៀតថាចំពោះផ្លូវមួយខ្សែដែលបានសាងសង់ឡើងដោយអាជ្ញាធរឃុំនេះគឺជាមូលនិធិរបស់ឃុំផ្ទាល់តែម្ដងហើយចំពោះការស្ថាបនាផ្លូវបេតុងមួយខ្សែនេះត្រូវចំណាយអស់ថវិកាមូលនិធិឃុំចំនួន១៧៧.៤៦៦.០០០រៀល។
មេឃុំព្រែកខ្សាច់បានសំណូមពរនិងអំពាវនាវជាចុងក្រោយថាក្រោយពីទទួលបានផ្លូវចាក់បេតុងមួយខ្សែនេះរួចរាល់អស់ហើយសូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើត្រូវយកចិត្តទុកដាក់ជួយថែរក្សាការពារកុំផ្ទុកទំនិញឲ្យលើសទម្ងន់ពីព្រោះនាំឲ្យផ្លូវឆាប់ខូចខាតដែលជាហេតុនាំឲ្យការប្រើប្រាស់ផ្លូវមិនបានយូរអង្វែងទៀតផង៕
ដោយ៖ប៉ែន សំបូរ(កែសម្រួលដោយ មណ្ឌល កែវ)






