(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំដាក់ឲ្យដំណើរការ ផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ ក្នុងជួយលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពកសិករ ជាអ្នកផលិត មានទីផ្សារ ពិសេសផ្តោតសំខាន់លើបន្លែសុវត្ថិភាព គ្មានជាតិគីមី យកដាក់តាំងលក់ ដែលមានទីតាំងស្ថិតនៅប៉ែកខាងជើង សួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏មានការរបៀចំឲ្យមានជាម្ហូបអាហារ សម្រាប់បងប្អូនពលរដ្ឋមកលេងកំសាន្ត និងពិសារចំណីអាហារនៅទីនោះផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា ៖ ការបង្កើតផ្សារសហគមន៍នេះឡើង ដោយមានការចង្អុរបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងន័យលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋជាកសិករ ដែលដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីយកមកដាក់តាំងលក់ផ្តោតលើបន្លែសុវត្ថិភាពគ្មានជាតិគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ផ្សារសហគមន៍នេះមិនដំណើរលក់រៀងរាល់ថ្ងៃនោះទេ គឺបើកដំណើរការតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍-អាទិត្យតែប៉ុណ្ណោះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកសិករដែលមកលក់បន្លែ នៅផ្សារសហគមន៍នេះតែបន្លែដែលដាំដុះដោយខ្លួនឯង ឬសហគមន៍ មិនប្រើប្រាស់ថ្នាំគីមី និងមិនមែនជាបន្លែនាំចូលពីក្រៅប្រទេសឡើយ បងប្អូនត្រូវតែមានភាពស្មោះត្រង់។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវ ដល់បងប្អូនដែលមកលក់ត្រូវចូលរួមថែរក្សាអនាម័យឲ្យបានស្អាតទាំងអស់គ្នា ដើម្បីបរិស្ថានក្រុង និងខេត្តមានភាពស្រស់ស្អាតជានិច្ចដោយគ្មានសម្រាម។
គូបញ្ជាក់ផងដែរថា ៖ ផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិមួយផលិតផលមួយនេះ គឺជាផ្សារដំបូងគេនៅក្នុងខេត្តបន្ទាយមានជ័យដែលបានបង្កើតឡើងដើម្បី-ផ្សព្វផ្សាយ និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានទីផ្សារ,ភ្ជាប់ទំនាក់ទំនងរវាងកសិករអ្នកផលិត ទៅដល់អ្នកប្រើប្រាស់ចុងក្រោយ,ឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងបង្កើនការទទួលបានតម្លៃបន្ថែមសម្រាប់អ្នកផលិត និងឈ្មួញក្នុងស្រុក។
ហើយចំពោះផ្សារសហគមន៍នេះ ក៏មានលក់បន្លែ ត្រីសាច់ជាច្រើនមុខដូចជា ៖ បន្លែសុវត្ថិភាពគ្រប់មុខ ត្រីស្រស់ៗ សាច់មាន់-ទា ប្រហុក ផ្អក់ត្រីប្រៃ ត្រីងៀតនិងផ្លែឈើផ្សេងៗ ដែលសុទ្ធសឹងតែជាផលិតផល ដែលផលិតដោយបងប្អូនកសិករផ្ទាល់ជាផលិតផលរបស់ខ្មែរតែម្តង៕
ដោយ៖ ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
ផ្សារសហគមន៍ដំបូង របស់ខេត្តបន្ទាយមានជ័យ ចាប់ដំណើរការហើយដំណើរការ៣ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ-សៅរ៍-អាទិត្យ)(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំដាក់ឲ្យដំណើរការ ផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ ក្នុងជួយលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពកសិករ ជាអ្នកផលិត មានទីផ្សារ ពិសេសផ្តោតសំខាន់លើបន្លែសុវត្ថិភាព គ្មានជាតិគីមី យកដាក់តាំងលក់ ដែលមានទីតាំងស្ថិតនៅប៉ែកខាងជើង សួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏មានការរបៀចំឲ្យមានជាម្ហូបអាហារ សម្រាប់បងប្អូនពលរដ្ឋមកលេងកំសាន្ត និងពិសារចំណីអាហារនៅទីនោះផងដែរ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា ៖ ការបង្កើតផ្សារសហគមន៍នេះឡើង ដោយមានការចង្អុរបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងន័យលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋជាកសិករ ដែលដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីយកមកដាក់តាំងលក់ផ្តោតលើបន្លែសុវត្ថិភាពគ្មានជាតិគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ផ្សារសហគមន៍នេះមិនដំណើរលក់រៀងរាល់ថ្ងៃនោះទេ គឺបើកដំណើរការតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍-អាទិត្យតែប៉ុណ្ណោះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកសិករដែលមកលក់បន្លែ នៅផ្សារសហគមន៍នេះតែបន្លែដែលដាំដុះដោយខ្លួនឯង ឬសហគមន៍ មិនប្រើប្រាស់ថ្នាំគីមី និងមិនមែនជាបន្លែនាំចូលពីក្រៅប្រទេសឡើយ បងប្អូនត្រូវតែមានភាពស្មោះត្រង់។ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវ ដល់បងប្អូនដែលមកលក់ត្រូវចូលរួមថែរក្សាអនាម័យឲ្យបានស្អាតទាំងអស់គ្នា ដើម្បីបរិស្ថានក្រុង និងខេត្តមានភាពស្រស់ស្អាតជានិច្ចដោយគ្មានសម្រាម។ គូបញ្ជាក់ផងដែរថា ៖ ផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិមួយផលិតផលមួយនេះ គឺជាផ្សារដំបូងគេនៅក្នុងខេត្តបន្ទាយមានជ័យដែលបានបង្កើតឡើងដើម្បី-ផ្សព្វផ្សាយ និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានទីផ្សារ,ភ្ជាប់ទំនាក់ទំនងរវាងកសិករអ្នកផលិត ទៅដល់អ្នកប្រើប្រាស់ចុងក្រោយ,ឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងបង្កើនការទទួលបានតម្លៃបន្ថែមសម្រាប់អ្នកផលិត និងឈ្មួញក្នុងស្រុក។ ហើយចំពោះផ្សារសហគមន៍នេះ ក៏មានលក់បន្លែ ត្រីសាច់ជាច្រើនមុខដូចជា ៖ បន្លែសុវត្ថិភាពគ្រប់មុខ ត្រីស្រស់ៗ សាច់មាន់-ទា ប្រហុក ផ្អក់ត្រីប្រៃ ត្រីងៀតនិងផ្លែឈើផ្សេងៗ ដែលសុទ្ធសឹងតែជាផលិតផល ដែលផលិតដោយបងប្អូនកសិករផ្ទាល់ជាផលិតផលរបស់ខ្មែរតែម្តង៕ដោយ៖ ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Saturday, 25 July 2020





