ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្អាកការចូលទស្សនាសារមន្ទីរជាតិ និងនិងឯកជនទាំងអស់នៅទូទាំងកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុស កូវីដ១៩។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក៉ថា បច្ចុប្បន្ន កម្ពុជា មានសារមន្ទីរជាតិ និងសារមន្ទីរឯកជនធំៗចំនួន៨ ដែលលក់សំបុត្រ ជូនភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា ក្នុងនោះ មានសារមន្ទីរចំនួន៤នៅខេត្តសៀមរាប, សារមន្ទីរជាតិនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ, សារមន្ទីរវត្តពោធិ៍ភ្នំ នៅបាត់ដំបង និងសារមន្ទីរនៅស្រុកអង្គរបុរី ខេត្តតាកែវ ។
ក្រៅពីនោះ នៅតាមរាជធានី-ខេត្តនិីមួយៗទូទាំងប្រទេស ក៏មានសារមន្ទីរតូចៗសម្រាប់សិក្សាស្រាវជ្រាវផងដែរ រួមនិងសារមន្ទីរបើកជាលក្ខណៈបុគ្គលនៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕






