ពលករខ្មែរចាញ់បោកមេខ្យល់ ត្រូវបានយោធាថៃឃាត់ខ្លូន ៣៩នាក់ ទៅសួរនាំ កាលពីថ្ងៃទី២៥ កក្កដា។ កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃ ជាច្រើនគោលដៅ ក្នុងភូមិសាស្រ្តខេត្តស្រះកែវ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិច្ចទាហានអង្គភាពទី១៣ បានចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកអារញ្ញ និងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារ និងគ្រប់ គ្រងការរាត្បាតរបស់ជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរ។
ប្រភពបន្តថាៈ សមត្ថកិច្ចថៃល្បាត ត្រួតពិនិត្យតាមភូមិសាស្រ្តទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សគួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀង ទើបហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរចំនួន៣៩នាក់។
ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅដើម្បីចាត់ការតាមច្បាប់បន្ត៕ វណ្ណា






