ប៉ោយប៉ែត ៖ សពពលករខ្មែរ3នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កម្ពុជា-ថៃ បញ្ជូនត្រឡប់មកក្នុងពេលតែមួយ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 នេះ ក្រោយពីស្លាប់ដោយសារឆក់ចរន្តអគ្គិសនី នៅខេត្ត ឧប៊ុនរាជធានី ប្រទេសថៃ កាលពីរសៀលថ្ងៃទី24 ខែកក្កដា ឆ្នាំ២០១៨។
ជនរងគ្រោះ ដែលស្លាប់ដោយចរន្តអគ្គីសនីឆក់ស្លាប់នោះមានឈ្មោះ
ជនរងគ្រោះទី១ ឈ្មោះ លឹម នីតា ភេទប្រុស អាយុ៤៣ឆ្នាំ
ជនរងគ្រោះទី២ ឈ្មោះ កន ស៊ាប ភេទប្រុស អាយុ២៧ឆ្នាំ និង
ជនរងគ្រោះទី៣ ឈ្មោះ ស៊ុន ឈិន ភេទប្រុស អាយុ២២ឆ្នាំ
អ្នកទាំង៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា រស់ក្នុងភូមិចាមតអា ឃុំស្វាយព្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
តាមប្រភពពីសាច់ញ្ញាតិជនរងគ្រោះ បានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះឈ្មោះ ស៊ិន ឈិន បានបញ្ជាគ្រឿងចក្រដង ស្ទួចប៉ាន់ណូ (ឡូហ្គោ) ឲ្យជនជាតិថៃក្នុងខេត្តប៊ុនតារាជធានី ក្រោយពីដាក់រួចរាល់ ក៏បានបញ្ជាគ្រឿងចក្រចុះមកវិញ ចៃដន្យ ក៏ប៉ះនិងខ្សែរភ្លើង ដែលនៅក្បែរនោះក៏ឹឆក់ ដោយឃើញសភាពខាងលើបែបឈ្មោះ លឹម នីតា និង កន ស៊ាប ត្រូវជាសាច់ ញ្ញាតិនឹងគ្នា ក៏បានរត់ទៅជួយ អកុសល្យក៏ឆក់ស្លាប់ទាំងបីនាក់តែម្ដង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច កម្ពុជា-ថៃ បានបញ្ជូនមកដល់កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីឲ្យសាច់ញ្ញាតិយកធ្វើទៅបុណ្យនៅឯស្រុកកំណើត។ វណ្ណា










