ស្ថានអគ្គកុងស៊ុលចិន ប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចិនចំនួនប្រាំនាក់ ស្ថិតក្នុងចំណោមកម្មករកសិកម្ម៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារពាក់ព័ន្ធចំនួនពីរ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ហហ្វ មូន ប៊េ (Half Moon Bay) រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
គាត់បានបន្ថែមថា អគ្គកុងស៊ុលកំពុងទាក់ទងជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីតាមដានការស៊ើបអង្កេត ខណៈពេលដែលផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ។
ការបាញ់ប្រហារនេះបានកើតឡើងនៅកសិដ្ឋានផ្សិតរដ្ឋកាលីហ្វ័រញ៉ា និងកន្លែងក្បែរនោះកាលពីថ្ងៃចន្ទ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការវាយប្រហារនេះគឺជាករណីហិង្សាក្នុងកន្លែងធ្វើការ ដោយជនសង្ស័យត្រូវបានចាប់ខ្លួនផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






