ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានចូលជួបក្រុមការងារទំនាក់ទំនង ថៃ-កម្ពុជា ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរ ចំនួន០៣នាក់ ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ពីបទលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ។
ក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីវេលាម៉ោង១៧និង១៩នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង ០៣នាក់មាន
១.ឈ្មោះ ឃុន សៀវ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
២.ឈ្មោះ ហម ស្រីណាត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរ មានជ័យ និង
៣.ឈ្មោះ តួ ឌៀវ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលប្រជាពលរដ្ឋខ្មែរទាំង០៣នាក់នេះ មានគោលបំណងចូលទៅលក់ឥវ៉ាន់នៅផ្សារព្រំដែនឆងចម-អូរស្មាច់។
បន្ទាប់ពីបានធ្វើការអប់រំណែនាំរួចមក កងកម្លាំងនគរបាលប្រចាំច្រក បានប្រគល់ឲ្យទៅផ្នែកសុខាភិបាល ប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីធ្វើការត្រួតពិនិត្យបន្ត៕






