(ខេត្តពោធិ៍សាត់,ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៖) ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលជាងមុនបន្តិច គេសង្កេតឃើញថា ប្រជាពលរដ្ឋបានសម្រុកដើរលេងកម្សាន្ត ទៅកាន់តំបន់អេកូទេសចរណ៍នានា នៅភូមិភាគឦសាន ភូមិភាគនិរតី និងតំបន់ឆ្នេរ ។ល។ ខណៈដែលពួកគេទាំងនោះ ខកខានចេញធ្វើដំណើរកម្សាន្ដជាយូរដោយសារតែបញ្ហាកូវីដ។
ក្រឡេកមកឯខេត្តពោធិ៍សាត់ឯណោះវិញ ផ្លូវជាតិលេខ៥៥ ដែលពត់ពេនដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» គឺជាគោលដៅទេសចរណ៍មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។
មិនត្រឹមតែគយគន់សម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក នៅតាមដងផ្លូវជាតិលេខ៥៥ប៉ុណ្ណោះទេ ភ្ញៀវទេសចរណ៍ក៏បានចាប់អារម្មណ៍នឹងទឹកធ្លាក់ថ្មដាតូច ដែលនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៥ មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែង ឬ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍ សាត់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក អ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រ ទល់ខេត្ដត្រាត ប្រទេសថៃ។
រមណីយដ្ឋាននេះ អាចឱ្យភ្ញៀវទេសចរថតរូប និងងូតទឹកលេងកម្សាន្ត តាមជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ អមដោយទេសភាពព្រៃព្រឹក្សា។
ទឹកធ្លាក់ថ្មដាតូចមាន ២ថ្នាក់ រួមមាន៖
-ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។
-ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយ ពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។
ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។
ជាការពិតណាស់ថា ទីនោះមានស្តង់ដាក់តាំងលក់ម្ហូបអាហារគ្រប់មុខ ខ្យុះសម្រាប់ជួលមានច្រើនកន្លែង និងមានបង្គន់អនាម័យស្អាតសមរម្យ តែក្នុងអំឡុងពេលកូវីដ១៩ ផ្ទុះឡើង រមណីដ្ឋាននេះ ត្រូវបានអាជ្ញាធរខេត្តប្រកាសបិទបណ្តោះអាសន្ន រហូតមកទល់ពេលនេះ ក៏នៅពុំទាន់ប្រកាសទទួលភ្ញៀវនៅឡើយដែរ។ តែទោះជាយ៉ាងនេះក្តី ភ្ញៀវទេសចរដែលខកខានដើរលេងកម្សាន្តក្នុងអំឡុងកូវីដ បានសម្រុកមកលេងកម្សាន្តដោយខ្លួនឯង នៅចុងសប្តាហ៍ ពួកគេក៏ចេះការពារខ្លួន ដោយគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ «រលកទី២»នោះផងដែរ៕
ពលរដ្ឋសម្រុកដើរលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាលបន្ថិច(ខេត្តពោធិ៍សាត់,ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៖) ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលជាងមុនបន្តិច គេសង្កេតឃើញថា ប្រជាពលរដ្ឋបានសម្រុកដើរលេងកម្សាន្ត ទៅកាន់តំបន់អេកូទេសចរណ៍នានា នៅភូមិភាគឦសាន ភូមិភាគនិរតី និងតំបន់ឆ្នេរ ។ល។ ខណៈដែលពួកគេទាំងនោះ ខកខានចេញធ្វើដំណើរកម្សាន្ដជាយូរដោយសារតែបញ្ហាកូវីដ។ក្រឡេកមកឯខេត្តពោធិ៍សាត់ឯណោះវិញ ផ្លូវជាតិលេខ៥៥ ដែលពត់ពេនដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» គឺជាគោលដៅទេសចរណ៍មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។មិនត្រឹមតែគយគន់សម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក នៅតាមដងផ្លូវជាតិលេខ៥៥ប៉ុណ្ណោះទេ ភ្ញៀវទេសចរណ៍ក៏បានចាប់អារម្មណ៍នឹងទឹកធ្លាក់ថ្មដាតូច ដែលនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៥ មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែង ឬ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍ សាត់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក អ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រ ទល់ខេត្ដត្រាត ប្រទេសថៃ។ រមណីយដ្ឋាននេះ អាចឱ្យភ្ញៀវទេសចរថតរូប និងងូតទឹកលេងកម្សាន្ត តាមជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ អមដោយទេសភាពព្រៃព្រឹក្សា។ទឹកធ្លាក់ថ្មដាតូចមាន ២ថ្នាក់ រួមមាន៖ -ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។ -ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយ ពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។ ជាការពិតណាស់ថា ទីនោះមានស្តង់ដាក់តាំងលក់ម្ហូបអាហារគ្រប់មុខ ខ្យុះសម្រាប់ជួលមានច្រើនកន្លែង និងមានបង្គន់អនាម័យស្អាតសមរម្យ តែក្នុងអំឡុងពេលកូវីដ១៩ ផ្ទុះឡើង រមណីដ្ឋាននេះ ត្រូវបានអាជ្ញាធរខេត្តប្រកាសបិទបណ្តោះអាសន្ន រហូតមកទល់ពេលនេះ ក៏នៅពុំទាន់ប្រកាសទទួលភ្ញៀវនៅឡើយដែរ។ តែទោះជាយ៉ាងនេះក្តី ភ្ញៀវទេសចរដែលខកខានដើរលេងកម្សាន្តក្នុងអំឡុងកូវីដ បានសម្រុកមកលេងកម្សាន្តដោយខ្លួនឯង នៅចុងសប្តាហ៍ ពួកគេក៏ចេះការពារខ្លួន ដោយគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ «រលកទី២»នោះផងដែរ៕មិត្ត រំដួល
Posted by SEATV News 24 Hours on Sunday, 7 June 2020





