ព្រះសង្ឃ៩អង្គ យល់ច្រឡំថាពុល AD ក្រឡុក ក្រោយមកទើបមន្ត្រីជំនាញបានរកឃើញថាជាការពុលចំណីអាហារធម្មតា។
មួយរយៈកន្លងទៅនេះមានព័ត៌មានតាមហ្វេសប៊ុករបស់ព្រះចៅអធិការវត្តព្រះនាគ បានផ្សព្វផ្សាយ និងត្រូវបានចែករម្លែក បន្តព្រោងព្រាតដោយបុគ្គលមួយចំនួនផងដែរថា៖ ព្រះសង្ឃ៩អង្គ នៅវត្តព្រះនាគ «បានពុលផលិតផល AD » ដែលធ្វើឱ្យ មានចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ស្របពេលដែលផលិតផល AD កំពុងលក់ដាច់ខ្លាំងនៅទីផ្សារប្រទេសកម្ពុជា។
ព័ត៌មាននេះបន្ទាប់មកត្រូវបានព្រះចៅអធិការវត្តព្រះនាគដដែល អះអាងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៨នេះថា កូននេន និងក្មេង២នាក់ ដែលពុលក្អួតចង្អោរនោះ ការពិតពុលចំណីអាហារផ្សេងទេ ។
ជាលទ្ធផលក្រោយការសាកសួរ និងត្រួតពិនិត្យពីមន្ទីពេទ្យ និងស្ថាប័នជំនាញ ឃើញលទ្ធផលជាក់លាក់ ទើបព្រះតេជគុណ សម្រេចចិត្តចេញមុខបកស្រាយឡើងវិញថា កូននេន និងក្មេងៗ គឺមានអាការមិនស្រួលដោយការឆាន់អាហារផ្សេងនោះ ទេ។
សូមទស្សនាការ Live Video បកស្រាយរបស់ព្រះចៅអធិការវត្តព្រះនាគ ព្រះនាម ឡុច យ៉ាន ដូចក្នុងវីដេអូនេះ។
https://www.facebook.com/permalink.php?story_fbid=170567173655475&id=10002106579
4025
គួបញ្ជាក់ដែរថា ក្រុមហ៊ុន AD គឺជាក្រុមហ៊ុនដែលឈានមុខគេមានលក់ក្នុងទីផ្សារកម្ពុជាជិត២០ឆ្នាំមកហើយ និងមានការ ទទួលស្គាល់ពីក្រសួង ព្រមទាំងទទួលបានវិញ្ញាបនបត្រ ISO22000 ផ្នែកគុណភាពលើអន្តរជាតិស្តង់ដាលេខ ១។




សូមទស្សនាការ Live Video បកស្រាយរបស់ព្រះចៅអធិការវត្តព្រះនាគ ព្រះនាម ឡុច យ៉ាន ដូចក្នុងវីដេអូនេះ។





