រជធានីភ្នំពេញ ៖ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ តាមរន្ធគូថ ហើយខ្ទប់មាត់សម្លាប់យកសពទៅច្រកក្នុងពាងនៅលើផ្ទះទុកចោល ។
ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីយប់ថ្ងៃទី ២៩ ខែ ឩសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខទុកចោល នៅមាត់ច្រាំងទន្លេសាប ស្ថិតនៅក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ ។
~ជន ដៃដល់ រូបនោះ ឈ្មោះង្វៀង យ៉ាំង យី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាអ្នកលក់ត្រាវ និងដំឡូងចៀន មានទីលំនៅផ្ទះគ្មានលេខក្បែរកន្លែងកើតហេតុ ។ ចំណែក ក្មេងស្រីឈ្មោះ ខ.ស.ច អាយុ៤ឆ្នាំ ជនជាតិ វៀតណាមដូចគ្នា មានលំនៅក្បែរកន្លែងកើតហេតុ ។ ក្មេងស្រីរងគ្រោះរូបនោះ ត្រូវបានឃាតករដែលគេអាងថាជាមនុស្ស រោគចិត្ត (ធ្លាប់ដើរ ស្រាត) និងជាមនុស្សញៀនថ្នាំ ចាប់យកទៅរំលោភនៅលើផ្ទះឈើទុកចោល រួចសម្លាប់យកសពទៅ ច្រកក្នុងពាង ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៧និង២៥នាទី ក្បាលព្រលប់ថ្ងៃទី២៩ ខែឧសភា នៅ ពេលភ្លៀងធ្លាក់ ក្មេងស្រីរងគ្រោះបានសុំឪពុកម្តាយងូតទឹកភ្លៀងហើយក៍បានបាត់ខ្លួន ។ បន្ទាប់ពីបាត់ខ្លួន ឪពុកម្តាយ និង បងប្អូនក៍បាននាំគ្នាដើររកមិនឃើញ មានការសង្ស័យក៍បានឡើងទៅលើផ្ទះឈើទុកចោល (ម្ចាស់ផ្ទះរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ព្រោះរាយខ្សែភ្លើងសម្លាប់មនុស្ស) ខាងលើ ស្រាប់តែប្រទះឃើញសពក្មេងស្រីដេកស្លាប់ក្នុង ពាងអត់ទឹកទុកចោលលើផ្ទះទាំងអាក្រាតនៅតែអាវ ក៍បង្កអោយមានការភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ភា្លម ៗក្រុមគ្រួសារមិនអស់ចិត្តក៍បានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្តេចឪគីឡូម៉ែត្រលេខ៦ តែត្រូវគ្រូពេទ្យថា ស្លាប់បាត់ ទៅហើយ ។
តាមនគរបាលបន្តទៀតថា នៅយប់នោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានសហការណ៍ជាមួយនគរបាលខណ្ឌឬស្សីកែវ បាន ធ្វើការស្រាវជ្រាវ ហើយបានដាក់ការសង្ស័យទៅជនដៃដល់ភ្លាមៗ បន្ទាប់ពីប្រទះឃើញសព ជននោះហាក់ដូចជាដឹងខ្លួន ក៍បានគេចទៅពួនសំងំលាក់ខ្លួននៅក្នុងទឹកទន្លេសាបក្នុងព្រៃត្រែង ។ តាមព័ត៌មានអោយដឹងទៀតថា លុះនៅវេលាម៉ោង ប្រមាណជាង១១យប់ គឺរយៈពេលប្រមាណជាង៣ម៉ោង ជនដៃដល់ក៍បានឡើងពីទឹករត់គេចខ្លួន ឆ្លងផ្លូវជាតិលេខ៥ ក៍ត្រូវ បានកម្លាំងនគរបាលឃាត់ខ្លួនបាន។
បន្ទាប់ពីករណីឃាតកម្ម នគរបាលមូលដ្ឋាន និងនគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យទាំងយប់ ។ តាមការត្រួវពិនិត្យ នគរបាល បានអោយសពក្មេងស្រីរូបនោះ ត្រូវបានឃាតកររំលោភតាមរន្ធគូថ និងខ្ទប់មាត់រហូតដល់ស្លាប់ ហើយមាត់មាន ស្នាមដាច់រលាត់និងមានឈាម ។ បន្ទាប់ពីរំលោភនិងសម្លាប់រួច ឃាតករក៍បានយកសពទៅដាក់ក្នុងពាង។
ជនសង្ស័យបានសារភាព ប្រាប់នគរបាលអោយដឹងថានៅមុនពេលកើតហេតុ ខ្លួនបានលួងលោមក្មេងស្រី ឡើងទៅលើផ្ទះ ទុកចោលនោះ ហើយធ្វើសកម្មភាពអង្អែលកេរ្តិ៍ភេទក្មេងស្រែក បន្ទាប់មកខ្ទប់មាត់កុំអោយស្រែករហូតដល់ស្លាប់ រួចធ្វើ សកម្មភាពរំលោភតាមរន្ធគូថរហូតបានសម្រេចហើយយកសពក្មេងស្រីច្រកក្នុងកូនពាងហើយយកការ៉ុងគ្រប និងដែក សង្ក័សីគ្រប់ពីលើ ហើយដាក់គន្លឹសទ្វាររួចលូនចេញតាមច្រកក្រោយទៅផ្ទះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ជនសង្ស័យក៍បាន រត់គេចខ្លួន ត្រូវនគរបាលឃាត់ខ្លួនបាន។ ទន្ទឹមនោះ ប្រដាប់ភេទជនសង្ស័យ ក៍មានដាច់រលាតផងដែរ ៕ ម៉េង ធា









