ប្រជាជនអាមេរិក ជាង៦០លាននាក់ នៅទូទាំងរដ្ឋជាង៣០ កំពុងរងការវាយលុកដោយព្យុះរដូវរងារដ៏ធំ ដែលបង្កឱ្យមានការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុត និងសីតុណ្ហភាពត្រជាក់បំផុត នៅក្នុងរយៈពេលជាង១ទសវត្សរ៍។
ខ្យល់បក់នៅតំបន់ប៉ូល បាននាំមកនូវអាកាសធាតុចុះត្រជាក់ពីតំបន់ Arctic ទៅភាគកណ្តាលអាមេរិក អមជាមួយលក្ខខណ្ឌអាកាសធាតុខ្លាំង។ បើតាមអាជ្ញាធរ ឲ្យដឹងថា ជើងហោះហើររាប់ពាន់ជើង ត្រូវបានពន្យារពេលឬលុបចោល គ្រាដែលផ្លូវធ្វើដំណើរត្រូវបានកាត់ផ្តាច់ ស្របពេលសាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។
ខ្យល់ព្យុះត្រូវគេរំពឹងថា នាំមកនូវព្យុះព្រិល បោកបក់ទៅកាន់រដ្ឋ Kansas និង Missouri ជាកន្លែងដែលរដ្ឋមួយបានប្រកាសស្ថានភាពអាសន្ន។
ស្ថានភាពអាសន្នក៏ត្រូវបានប្រកាសផងដែរ នៅរដ្ឋផ្សេងទៀតដូចជា Kentucky, Virginia, West Virginia, Arkansas និងផ្នែកខ្លះនៃNew Jersey៕






