
ការិយាល័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ (BNGRC) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនត្រូពិក ហ្វ្រីដឌី(Freddy) បានកើនឡើងដល់ ៧ នាក់នៅក្នុងប្រទេសម៉ាដាហ្គាស្ការ ហើយមនុស្សជាង ១៣០០០ នាក់ត្រូវបានផ្លាស់ទីលំនៅផងដែរ។
ព្យុះស៊ីក្លូនត្រូពិក ហ្វ្រីដឌី បានបោកបក់លើឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃប្រទេសកោះមហាសមុទ្រឥណ្ឌា កាលពីល្ងាចថ្ងៃអង្គារ មុនពេលធ្វើដំណើរឆ្ពោះទៅភាគនិរតី។
BNGRC បាននិយាយថា មនុស្សចំនួន ៦៨,៨០៩ នាក់បានរងផលប៉ះពាល់នៅក្នុងតំបន់ចំនួន ៧ ហើយផ្ទះជាង ១២,០០០ ខ្នងត្រូវបានជន់លិច ឬខូចខាត ហើយ ១,២០៦ផ្សេងទៀតត្រូវបានបំផ្លាញ។
ប្រែសម្រួលដោយ រម៉ាម វ៉ុង

