ព្រលានយន្តហោះ នៅកោះភូកេត ក្នុងប្រទេសថៃត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ភ្លៀងបានវាយលុកគោលដៅតំបន់ត្រូពិច ដែលបណ្តាលឱ្យជើងហោះហើរ ត្រូវពន្យារពេលនៅអាកាសយានដ្ឋានអន្តរ ជាតិភូកេតដោយសារទឹកលិច។ ប្រតិបត្តិករអាកាស យានដ្ឋានបានព្រមានអ្នកដំណើរពីការកកស្ទះហើយបានសុំឱ្យពួកគេទុកពេល៣ ទៅ៤ម៉ោង ដើម្បីទៅដល់អាកាសយានដ្ឋាន ដោយធានាថាពួកគេមកដល់ទាន់ពេលសម្រាប់ជើងហោះហើររបស់ពួកគេ។
ប្រទេសថៃ និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ស្ថិតក្នុងពាក់ កណ្តាលនៃរដូវភ្លៀងមូសុងត្រូពិចរបស់ពួកគេ ដែលមានរយៈពេលពីខែឧសភា ឬខែមិថុនា រហូតដល់ខែវិច្ឆិកា។ សីតុណ្ហភាពកើនឡើងដល់ ៣៥ អង្សារសេដែលកេីនឡេីងបន្តបន្ទាប់ដោយព្យុះត្រូពិចដ៏ខ្លាំងក្លា ជាមួយនឹងផ្គរ រន្ទះ ភ្លៀង និងទឹកជំនន់ភ្លាមៗ ដែលបណ្តាលឱ្យទឹកទន្លេហូរលឿននិងក្លាយជាគ្រោះថ្នាក់៕
ប្រែសម្រួលដោយ ប៊ុន សុភាព







