អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅ
វេលាម៉ោង ៩÷៣០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងធម្មការ និងសាសនា។
សន្និសីទនេះ រៀបចំនៅសាលប្រជុំ B ជាន់ផ្ទាល់ដី នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
សន្និសីទសារព័ត៌មានដែលចូលរួមសម្របសម្រួលដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងគូសបញ្ជាក់ជុំវិញសមិទ្ធផលនានា និងទិសដៅការងារបន្តបន្ទាប់របស់ក្រសួងធម្មការ និងសាសនា ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕





