ប្រធានក្លិបវាយកូនគោលស៊ីជីអេអះអាងថា ព្រឹត្តិការណ៍ប្រកួតវាយកូនគោលCGAលើកទី១៥អ្នកចូលរួមគាំទ្រកាន់តែផុសផុលខ្លាំង ខណៈអ្នកចុះឈ្មោះចូលរួមប្រកួតលើការគ្រោងទុក។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ CGA លើកទី១៥ ដែលប្រសិទ្ធនាមថា Chip Mong land Tournamant 2019 ដំណើរការប្រកួតពេញមួយព្រឹក កាលពីថ្ងៃ សៅរ៍ចុងសប្តាហ៍ នៅលើទីលានកីឡាវាយកូនគោល Royal Cambodia Phnom Penh Golf Club បានបញ្ចប់ដោយជោគជ័យកាន់តែខ្លាំងជាងមុន។
ឯកឧត្តម ឯក វណ្ណាឌី ប្រធានក្លិបកីឡាវាយកូនគោល CGA មានប្រសាសន៍បញ្ជាក់ថា អ្វីដែលយើងអាចនិយាយបានថា ជោគជ័យកាន់តែខ្លាំងសម្រាប់ព្រឹត្តិការណ៍ប្រកួតលើកទី១៥នេះ ព្រោះចំនួនកីឡាករការិនីចុះឈ្មោះចូលរួមប្រកួតកើនលើសចំនួនដែលក្លិបបានគ្រោងទុក ទោះបីមានការផ្លាស់ប្តូរទីតាំងប្រកួតក្តី អ្នកចូលរួមនៅតែបន្តមកចូលរួមកាន់តែផុសផុលអធិកអធមជាងមុន ពិសេស គឺក្រុមហ៊ុនចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតកាន់តែមានចំនួនច្រើនធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកាន់តែទទួលបានជោគជ័យកាន់តែខ្លាំង។


ប្រធានក្លិបរូបនេះ បញ្ជាក់ថា ក្លិបវាយកូនគោលមិនមែនអាជីពមួយនេះគឺជាក្លិបគោលកូនខ្មែរដំបូងគេដែលបង្កើតឡើងក្នុងគោលដៅរួមចំណែកបំផុសអភិវឌ្ឍកីឡាកូនគោលនៅកម្ពុជា និងរួមចំណែកក្នុងការទាក់ទាញទេសចរអន្តរជាតិឲ្យមកកំសាន្តនៅកម្ពុជាតាមរយៈការប្រកួតដែលក្លិបបានរៀបចំរៀងរាល់៣ខែម្តង។ ប្រធានក្លិប បានអះអាងទៀតថា ក្រៅពីចូលរួមសកម្មភាពសំខាន់ៗខាងលើ ក្លិបវាយកូនគោលមិនមែនអាជីពមួយនេះ ក៍បានរួមចំណែកក្នុងការបណ្តុះធនធានកីឡាករការិនីវាយកូនគោលជាច្រើនឲ្យមានសមត្ថភាពអាចជាប់ជាជម្រើសជាតិ និងចេញប្រកួតតំណាងជាតិផងដែរ។
សូមបញ្ជាក់ថា ក្លិបវាយកូនគោល CGA គឺជាក្លិបវាយកូនគោលរបស់ខ្មែរដំបូងនៅកម្ពុជា បញ្ចុប្បន្នក្លិបមិនមែនអាជីពមួយនេះ ទទួលបានសមាជិកចូលរួមគាំទ្រចំនួន១៦២នាក់ ដោយក្នុងនោះរៀបបញ្ចូលទាំងឯកឧត្តមទេស រដ្ឋមន្រ្តី ចម ប្រសិទ្ធិផងដែរ។
សម្រាប់លទ្ធផលនៃការប្រកួតពេញមួយព្រឹកនេះ លទ្ធផលចំណាត់ថ្នាក់លេខ១ Cross Score Winner បានទៅលើកីឡាករ អ៊ុក ខ្នួចវាយបាន(ពិន្ទុ-1).ចំណាត់ថ្នាក់លេខ១ផ្នែក Premier Winner បានទៅលើកីឡាករឈិន ចន្ទសង្ហា។ ចំណាត់ថ្នាក់លេខ១ផ្នែក Flight A winner បានទៅលើកីឡាករ មាច ដេវីដ. ចំណាត់ថ្នាក់លេខ១ផ្នែក Flight B winner ផូ ផារិទ្ធ។ ចំណាត់ថ្នាក់លេខ១ផ្នែក Flight Senior Winner បានទៅលើកីឡាករ ឌួង សុខន.ចំណាត់ថ្នាក់លេខ១ផ្នែក Flight Ladies Winner បានទៅលើកីឡាការិនី មួង សិឡា. និងចំណាត់លេខ១កីឡាករNon- Handicap winnerបានទៅលើកីឡាករ ប៉ុល សារឿន៕






