
ព្រះអង្គម្ចាស់ Charles III (ឆាលស៍ ទីបី) បានក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេ ដែលបានថ្លែងសុន្ទរកថា នៅព្រឹទ្ធសភារបស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ដោយសរសើរពី “ទំនាក់ទំនងដែលមិនអាចខ្វះបាន” រវាងចក្រភពអង់គ្លេស និងអ្នកជិតខាង ដែលព្រះអង្គបាននិយាយថា “រឹងមាំមិនធ្លាប់មាន” ។
ព្រះអង្គម្ចាស់ Charles និងមហេសីរបស់ព្រះអង្គ ម្ចាស់ក្សត្រី ខាមីឡា បានធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ទៅប្រទេសបារាំង ដោយទៅ ទស្សនាទីក្រុងប៉ារីស និងទីក្រុង Bordeaux (បរដូ) ដែលបញ្ចប់ទៅនៅថ្ងៃសុក្រនេះ។ ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងទុកលើកដំបូងសម្រាប់ខែមីនា ប៉ុន្តែត្រូវបានពន្យារពេលដោយសារមានបាតុកម្មយ៉ាងខ្លាំងនៅជុំវិញការផ្លាស់ប្តូរសោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron (អេម៉ានូអ៊ែល ម៉ាក្រុង)។
ព្រះមហាក្សត្រដែលមានព្រះជន្ម៧៤ឆ្នាំ ត្រូវបានស្វាគមន៍យ៉ាងសាទរចំពោះអង្គជំនុំជម្រះ ដោយទទួលបានការអបអរសាទរពីសមាជិកសភានៅពេលដែលទ្រង់យាងចូល។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទ្រង់បានរក្សាទុកនូវពាក្យសម្តីមួយចំនួនរបស់ទ្រង់ ដោយបន្ទោសរុស្ស៊ីចំពោះការលុកលុយទៅលើអ៊ុយក្រែន ស្របពេលទ្រង់ក៏បានជំរុញឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិអាកាសធាតុផងដែរ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច


