បើតាមទូរទស្សន៍បារាំង BFMTV បានរាយការណ៍កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មនុស្ស ២៨០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង ហ្គីណាក និង សេន បសស៊ីល ដេឡា ស៊ីល ដែលមានទីតាំងនៅជិតទីក្រុង ម៉ុនប៉េលីយ៉េ ភាគនិរតីនៃប្រទេសបារាំង ខណៈដែលភ្លើងឆេះព្រៃចំនួនពីរបានឆាបឆេះផ្ទៃដីជាង៧០០ហិកតា។ អ្នកពន្លត់អគ្គីភ័យ និងអង្គភាពពន្លត់អគ្គីភ័យជាង ៦០០នាក់កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ។
ប៉ុន្តែខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ដែលបណ្តាលអោយមានភាពមិនអំណោយផលដល់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ៕
កែសម្រួលដោយ: សាំង ម៉ីស៊ូ






