នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដានេះ កូរ៉េខាងត្បូងបានកំពុងប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងស្ទើរពំុធ្លាប់មានជាង២០០ឆ្នាំម្តង ហើយជាករណីកម្រដែលអាចបណ្តាលអោយមានអ្នកបាត់បង់ ជីវិតស្ថិតក្នុងកម្រិតទាប។ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាង ត្បូងបានបណ្តាលអោយមានមនុស្សស្លាប់ចំនួន៤នាក់ ទន្លេមួយចំនួនបានជន់លិច និងផ្លូវថ្នល់ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង។ ទិន្នន័យរបស់នាយកដ្ឋានអាកាសធាតុបានបង្ហាញថា តំបន់ចំនួនបី – Geumsan នៅ South Chungcheong តំបន់ Chupunnyeong នៅ North Chungcheong និង Gunsan នៅ North Jeolla – បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយម៉ោងនៅលើកំណត់ត្រា។
ប្រទេសកូរ៉េខាងត្បូងតែងតែរងគ្រោះដោយទឹកជំនន់ក្នុងអំឡុង ពេលរដូវមូសុងរដូវក្តៅ ប៉ុន្តែជាធម្មតាត្រូវបានរៀបចំយ៉ាងល្អ ហើយចំនួនអ្នកស្លាប់ជាធម្មតាមានកម្រិតទាប។ កូរ៉េខាងត្បូងក៏បានស៊ូទ្រាំនឹងជំនន់ទឹកភ្លៀង និងទឹកជំនន់ដែលបំបែកកំណត់ត្រាក្នុងឆ្នាំ ២០២២ ដែលបានបណ្តាលឲ្យមនុស្សជាង ១១ នាក់ស្លាប់។ រដ្ឋាភិបាលបាននិយាយនៅពេលនោះថាទឹកជំនន់ឆ្នាំ ២០២២ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាអាកាសធាតុទីក្រុងសេអ៊ូលបានចាប់ផ្តើមកាលពី ១១៥ ឆ្នាំមុន ដោយបានបន្ទោសការប្រែប្រួលអាកាសធាតុសម្រាប់អាកាសធាតុខ្លាំង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច